នគរបាលខណ្ឌបឹងកេងកង សហការជាមួយជនរងគ្រោះ បានធ្វើការ ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពីបទ អំពើលួច ( ម៉ូតូ)

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៣ ៖៣០ នាទីទៀបភ្លឺ កម្លាំងជំនាព្រហ្មទណ្ឌ និង កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង៣ សហការជាមួយជនរងគ្រោះ បានធ្វើការ ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពីបទ៖ អំពើលួច ( ម៉ូតូ) នៅចំណុចមុខផ្ទះលេខ២៦ ផ្លូវលេខ៣៤៨ ក្រុមទី៣៨ ភូមិ៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

»ជនសង្ស័យចំនួន០១នាក់៖
១- ឈ្មោះ កុល សុគន្ធ ហៅពេជ្រ ភេទប្រុស អាយុ២៦ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវនរោត្ដម សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន .មុខរបរ:មិនពិតប្រាកដ (មានសារធាតុញៀន)។

»ជនរងគ្រោះ០១នាក់៖
– ឈ្មោះ បុិច ហៃតុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ទីលំ នៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល មុខរបរ៖ និស្សិត។

»វត្ថុតាងចាប់យក:
-ម៉ូតូ០១គ្រឿងម៉ាកCRF ពណ៍ក្រហម+ស ពាក់ផ្លាកលេខ ភ្នំពេញ 1IT.6089 ។

បើតាមប្រភពពត៌មានពីសមត្ថកិច្ចបានប្រាប់អោយដឹងថា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៣:៣០នាទី មុនពេលកកើតហេតុ ជនសង្ស័យខាងលើ បានធ្វើសកម្មភាព លួច០១គ្រឿងម៉ាកCRF ពណ៍ក្រហម+ស ពាក់ផ្លាកលេខ ភ្នំពេញ 1IT.6089 របស់ជនរងគ្រោះ ខាងលើនៅចំណុច៩១២ ផ្លូវជាតិលេខ១ ភូមិទួលក្របៅ ស្រុក កៀនស្វាយ ខេត្ដកណ្ដាល (កន្លែងកើតហេតុ) បន្ទាប់មកជនរងគ្រោះស្រាវជ្រាវតាមប្រព័ន្ធGPS រហូតមកដល់ចំណុចខាងលើ ជនរងគ្រោះបានសហការសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង៣ ឃាត់បានជនសង្ស័យ រួមនិងវត្ថុតាង នាំយកមកដើម្បីសាកសួរតែម្ដង។

-បច្ចុប្បន្នជនសង្ស័យ ចំនួន០១នាក់ រួមនិងវត្ថុតាង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង រងចាំសមត្ថកិច្ចខេត្ដកណ្ដាលមកទទួលផងដែរ៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print