ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗមើលទៅគួរឱ្យរន្ធត់បំផុត ខណៈកំពុងជិះម៉ូតូលេីដងផ្លូវត្រូវរថយន្តកុងតឺន័របេីកវ៉ាជែងបណ្តាលឱ្យទាក់ដៃចង្កូតម៉ូតូដួលរួចត្រូវរថយន្តកិន ហេីយបេីកគេចទៅបាត់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខបុរីសន្តិភាព២ តាមបណ្តោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះជឹម ចន្ថា ភេទប្រុសអាយុ៣៨ឆ្នាំ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកស្គូពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1FR-7041 ធ្វេីដំណេីរតាមបណ្តោយផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រមិនចាំស្លាកលេខធ្វេីដំណេីរមកពីក្រោយបើកវ៉ាជែងធ្វេីឱ្យប៉ះដៃចង្កូតម៉ូតូជនរងគ្រោះដួលខ្ទាតចូលក្រោមរថយន្តកិនស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ហើយជាបន្ទាន់នោះរថយន្តបង្កហេតុបានបេីកគេចខ្លួនបាត់ស្រមោល។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងសម្រួលចរាចរណ៍ ហើយយកម៉ូតូទៅរក្សាទុកនៅកន្លែងសមត្ថកិច្ច។ចំណែកសពត្រូវបានក្រុមគ្រូពេទ្យយកទៅតម្កល់ទុកនៅឯវត្តសិនរង់ចាំស្វែងរកសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖ សុខាសែនជ័យ