ក្រុមការងារអន្តរាគមន៌បង្ក្រាបបទល្មើសចរាចរសត្វស្ទាក់ចាប់រថយន្តចំណុះ២០តោន(V1)នាំចូលផលិតផលមានដើមកំណើតពីសត្វ(ប្រហិត) មកពីប្រទេសថៃខុសច្បាប់ !

ចែករំលែក៖

ខេត្តកំពង់ចាម, នៅវេលាម៉ោង០០ និង១៥នាទីទៀបភ្លឺ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ឲ្យក្រុមការងារអន្តរាគមន៌បង្ក្រាបបទល្មើសចរាចរសត្វ និងផលិតផលមានដើមកំណើតពីសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាម ចុះស្ទាក់ចាប់រថយន្តមួយគ្រឿង ម៉ាក HYUNDAI ពណ៍ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ២០តោន(V1) ពាក់ស្លាកលេខកំពង់ចាម៣A ៩៩៨៣ បានដឹកផលិតផលកែច្នៃពីសត្វ(ប្រហិត)ចំនួនសរុប១៨,៤៥៤គីឡូក្រាម ( ហតដកសាច់ក្ដាម៧,៥០៤គីឡូក្រាម និងហតដកសាច់មាន់១០,៩៥០គីឡូក្រាម) ឃាត់នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។ រថយន្តខាងលើបាននាំចូលផលិតផលមានដើមកំណើតពីសត្វ(ប្រហិត) មកពីប្រទេសថៃ តាមច្រកអូរស្មាច់ សង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។

ក្រុមការងារបានបញ្ជូនវត្ថុតាងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់ឣគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។
សូមបញ្ជាក់ថា, បើតាមប្រភពខ្លះបង្ហើបថា, ស្ត្រី ជាជើងខ្លាំងរត់ពន្ធគ្រឿងក្នុងជ្រូក និងសាច់បង្កកពីថៃ តាមច្រកអូរស្មាប់ និងតែងយកឈ្មោះអ្នកធំមកកាង ប្រព្រឹត្តបទល្មើស ដឹកជញ្ជូនដោយគ្មានលិខិតអនុញ្ញាត មិនមានការត្រួតពិនិត្យសុខភាពសត្វ ឬឆ្លងកន្លែងធ្វើចត្តាឡីស័ក ដែលងាយរងគ្រោះដល់ប្រជាពលរដ្ឋ ក្នុងការជាវយកមកធ្វើជាអាហារបរិភោគ ខណ:អាចមានលាយសារធាតុគីមី ស្មើនឹងមានចេតនាសម្លាប់ប្រជាពលរដ្ឋលក្ខណៈប្រយោលផងដែរ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print