ខ្សែប្រយុទ្ធ Demba Ba ប្រកាសចូលនិវត្តន៍ក្នុងអាជីពជាកីឡាករនៅវ័យ៣៦ឆ្នាំ

ចែករំលែក៖

អតីតខ្សែប្រយុទ្ធក្រុម Chelsea, Newcastle និង West Ham កីឡាករ Demba Ba បានចូលនិវត្តន៍ពីអាជីពកីឡាករក្នុងវ័យ៣៦ឆ្នាំ។ នេះបើតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី១៧ ខែកញ្ញា។

អតីតកីឡាករសញ្ជាតិសេណេហ្គាល់រូបនេះបានឈ្នះពានរង្វាន់ Europa League ជាមួយក្រុម Chelsea ក្នុងឆ្នាំ២០១៣ និងបានឈ្នះពានរង្វាន់លីគកំពូលទួរគីដង ដោយលើកដំបូងជាមួយក្រុម Besiktas ក្នុងឆ្នាំ ២០១៦-២០១៧ និងលើកទី២ពេលលេងឲ្យក្រុម Istanbul Basaksehir ក្នុងឆ្នាំ ២០១៩-២០២០។

កីឡាករ Demba Ba ពុំគ្មានក្លិបលេងបន្ទាប់ពីដើរចេញពីក្រុមស្វ៊ីស Luganoកាលពីខែសីហា។ កីឡាករ Demba Ba បង្ហោះនៅលើបណ្តាញសង្គម Twiiter ថា “វាពិតជាដំណើរដ៏អស្ចារ្យមួយ បាល់ទាត់បានផ្តល់ឱ្យខ្ញុំនូវអារម្មណ៍ស្រស់ស្អាតជាច្រើនកីឡាករ Demba Ba បានផ្លាស់ទៅលេងនៅអង់គ្លេសដំបូងកាលពីខែមករា ឆ្នាំ២០១១ ជាមួយក្រុម West Ham ពី Hoffenheim ដោយរកបាន៤០គ្រាប់ក្នុងការបង្ហាញខ្លួន១០៣លើកសម្រាប់ក្លិបអាល្លឺម៉ង់។

កីឡាកររូបនេះទាត់បញ្ចូលទីបាន៧គ្រាប់ក្នុងការបង្ហាញខ្លួន១៣លើកឲ្យក្លិបញញួរធំ West Ham មុនពេលផ្លាស់ទៅ Newcastle ប្រាំមួយខែក្រោយមក។

សម្រាប់ក្រុម Newcastle រូបគាត់រកគ្រាប់បាល់បាន២៩គ្រាប់ក្នុង៥៧ប្រកួតដោយចូលរួមជាមួយក្រុម Chelsea កាលពីខែមករា ឆ្នាំ២០១៣ ជាកន្លែងដែលជម្រើសដំបូង២៣ប្រកួតក្នុងចំណោម៥១ប្រកួតសម្រាប់ក្រុមតោខៀវដោយរកបាន១៤គ្រាប់ ខណៈកីឡាករ Demba Ba ស្ថិតនៅជម្រើសទីនៅពីក្រោយ Samuel Eto’oនិង Fernando Torres 

 

...

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print