ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើក យុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារចាប់ពីអាយុ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំនៅក្នុងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២១នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
លោកម៉ែនវិបុល បានធ្វេីការអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី១៨ឡេីង មិនទាន់ទទួលបានការចាក់វ៉ាក់សាំង សូមអញ្ជេីញទៅទទួលចាក់ អោយបានគ្រប់ៗគ្នានៅទីតាំងដែលរដ្ឋាបាលក្រុង-ស្រុកបានរៀបចំកន្លងមកនិងកំពុងដំណេីរការចាក់ជារៀងរាល់ថ្ងៃ។
ទន្ទឹមនេះលោកអភិបាលខេត្តស្វាយរៀង ក៏សូមអំពាវនាវដល់ ឪពុកម្តាយដែលនាំកូនមកទទួលការចាក់វ៉ាក់សាំងត្រូវមកតាមការកំណត់របស់អាជ្ញាធរ និងសូមជៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ បាត់ការរក្សាគម្លាតសុវត្ថិភាពជាដើម ហេីយក្រោយទទួលបានវ៉ាក់នេះរួច សូមបន្តប្រកាន់ភ្ជាប់នូវវិធានការ”៣ការពារ ៣កុំ”របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន។
សូមបញ្ជាក់ថា ចំពោះពេលវេលា និងទីតាំងមានដូចខាងក្រោម (ពេលព្រឹកពីម៉ោង ៧:៣០ ដល់ម៉ោង១១:៣០ នាទី ពេលរសៀលពីម៉ោង ១រសៀល ដល់ម៉ោង៤រសៀល) រៀងរាល់ថ្ងៃរហូតដល់ថ្ងៃបញ្ចប់យុទ្ធនាការចាក់ជាស្ថាពររួមមាន៖
១- ក្រុងស្វាយរៀង :មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
២-ក្រុងបាវិត : មន្ទីរពេទ្យបង្អែកជីភូ
៣-ស្រុកកំពង់រោទិ៍ : មណ្ឌលសុខភាពញរ
៤- ស្រុកស្វាយទាប : មន្ទីរពេទ្យបង្អែកស្វាយទាប
៥- ស្រុករំដួល : មណ្ឌលសុខភាពថ្នាធ្នង់
៦- ស្រុកចន្ទ្រា : មណ្ឌលសុខភាព មេសថ្ងក
៧- ស្រុកស្វាយជ្រំ : មណ្ឌលសុខភាពតាសួស - មណ្ឌលសុខភាពអង្គតាសូ – មណ្ឌលសុខភាពមិត្តភាពកម្ពុជា-កូរ៉េ ឈេីទាល។
៨-ស្រុករមាសហែក :ទីតាំងអតីតសាលាស្រុករមាសហែក - មណ្ឌលសុខភាពអំពិល - មណ្ឌលសុខភាពអង្គប្រស្រែ៕
ដោយ៖ យឹម សុថាន