បើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារចាប់ពីអាយុ០៦ឆ្នាំ  ដល់ក្រោម១២ឆ្នាំនៅក្នុងខេត្តស្វាយរៀង 

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើក យុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារចាប់ពីអាយុ០៦ឆ្នាំ  ដល់ក្រោម១២ឆ្នាំនៅក្នុងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២១នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

លោកម៉ែនវិបុល បានធ្វេីការអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី១៨ឡេីង​ មិនទាន់ទទួលបានការចាក់វ៉ាក់សាំង សូមអញ្ជេីញទៅទទួលចាក់ អោយបានគ្រប់ៗគ្នានៅទីតាំងដែល​រដ្ឋាបាលក្រុង-ស្រុកបានរៀបចំ​កន្លងមក​និងកំពុងដំណេីរការចាក់ជារៀងរាល់ថ្ងៃ។

ទន្ទឹមនេះលោកអភិបាលខេត្តស្វាយរៀង ក៏សូមអំពាវនាវដល់ ឪពុកម្តាយដែលនាំកូនមកទទួលការចាក់វ៉ាក់សាំងត្រូវមកតាមការកំណត់របស់អាជ្ញាធរ​ និងសូមជៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់​ បាត់ការរក្សាគម្លាតសុវត្ថិភាពជាដើម  ហេីយក្រោយទទួលបានវ៉ាក់នេះរួច សូមបន្តប្រកាន់ភ្ជាប់នូវវិធានការ”៣ការពារ ៣កុំ”របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន។

សូមបញ្ជាក់ថា ចំពោះពេលវេលា​ និងទីតាំងមានដូចខាងក្រោម (ពេលព្រឹកពីម៉ោង  ៧:៣០  ដល់ម៉ោង១១:៣០ នាទី  ពេលរសៀលពីម៉ោង  ១រសៀល  ដល់ម៉ោង៤រសៀល)​ រៀងរាល់ថ្ងៃរហូតដល់ថ្ងៃបញ្ចប់យុទ្ធនាការចាក់ជាស្ថាពររួមមាន៖

១-  ក្រុងស្វាយរៀង :មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
២-ក្រុងបាវិត :  មន្ទីរពេទ្យបង្អែកជីភូ
៣-ស្រុកកំពង់រោទិ៍ : មណ្ឌលសុខភាពញរ
៤-  ស្រុកស្វាយទាប : មន្ទីរ​ពេទ្យ​បង្អែកស្វាយទាប
៥-  ស្រុករំដួល : មណ្ឌលសុខភាពថ្នាធ្នង់
៦-  ស្រុកចន្ទ្រា : មណ្ឌលសុខភាព  មេសថ្ងក
៧-  ស្រុកស្វាយជ្រំ : មណ្ឌលសុខភាពតាសួស​ -​ មណ្ឌលសុខភាពអង្គតាសូ​ – មណ្ឌលសុខភាពមិត្តភាពកម្ពុជា-កូរ៉េ​ ឈេីទាល។
៨-ស្រុករមាសហែក :ទីតាំងអតីតសាលាស្រុករមាសហែក​ -​ មណ្ឌលសុខភាពអំពិល​ -​ មណ្ឌលសុខភាពអង្គប្រស្រែ៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print