ថៃស្នើដល់មន្ត្រីតាមតំបន់ធានាប្រព័ន្ធសុខាភិបាលមុនពេលបើកទ្វារប្រទេស

ចែករំលែក៖

អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងការឆ្លងកូវីដ-១៩(CCSA) លោក ស្រី Apisamai Srirangsonបានបញ្ជាក់ថា ប្រទេសថៃអាចនឹងបើកទ្វារទទួលអ្នកទេសចរបរទេស ហើយទីក្រុងបាងកកនិងតំបន់ជាច្រើនទៀតដែលនឹងបើកទ្វារនោះគឺត្រូវតែត្រៀមលក្ខណៈលើវិស័យសុខាភិបាល ដើម្បីទប់ស្កាត់ស្ថានភាពឲ្យបានទាន់ពេលវេលា។
តាមការលើកឡើងរបស់លោកស្រី Apisamai ការធានាលើវិស័យសុខាភិបាល គឺដើម្បីត្រៀមលក្ខណៈពេល CCSA បើកទ្វារទេសចរណ៍ ។ ការបើកទ្វារមិនសំដៅទៅលើតំបន់ដែលមិនមានករណីឆ្លងកូវីដ -១៩នោះឡើយ គឺអាចបើកទាំងតំបន់នៅមានករណីឆ្លងផងដែរ។ ដូច្នេះការត្រៀមលក្ខណៈទប់ស្កាត់គឺជារឿងចាំបាច់បំផុត។
បច្ចុប្បន្ន ក្រសួងទេសចរណ៍ និងកីឡាថៃ បានជំរុញបើកទ្វារសេដ្ឋកិច្ច តំបន់ទេសចរណ៍ល្បីៗដូចជានៅក្នុងទីក្រុង Chiang Mai, Phetchaburi, Prachuap Khiri Khan và Chon Buri ចាប់ពីថ្ងៃទី ១ខែតុលាទៅ ។ ចំណែកនៅទីក្រុងបាងកកនឹងបើកទ្វារនៅថ្ងៃទី១៥ខែតុលា ។
នៅថ្ងៃទី១៨ខែកញ្ញា ក្រសួងសុខាភិបាលថៃ បានរកឃើញករណីវិជ្ជមានកូវិដ-១៩ថ្មីៗចំនួន ១៤,១០៩ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្រៅពីនេះ អ្នកជំងឺចំនួន ១២២នាក់បន្ថែមទៀតក៏បានស្លាប់ផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១៣,២៨០នាក់ផ្សេងទៀតទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៤៦២,៩០១ករណី ក្នុងនោះមានអ្នកស្លាប់ ១៥,២៤៦នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៣១៧,៥២៧នាក់។
ចំណែកការចាក់វ៉ាក់សាំងវិញថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៤៣.៣លានដូស ក្នុងនោះប្រជាជន ១៤.៣លាននាក់ (២០.៥%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕

ដោយ៖ធីរីណា

...

រូបថត៖ (ការិយាល័យ​ប្រៃសណីយ៍ Bangkok)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print