ភ្នំពេញ, រដ្ឋបាលខណ្ឌច្បារអំពៅ សូមគោរពជម្រាបជូន អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ អាជីវករ វិនិយោគិន និងសប្បុរសជន ព្រមទាំងអង្គភាពជុំវិញសាលាខណ្ឌច្បារអំពៅ មេត្តាជ្រាបថា : នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌច្បារអំពៅនឹងជួបសំណេះសំណាលសួរសុខទុក្ខ កងទ័ពវរៈសេនាតូចលេខ៣៩២ ឈរជើងក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ គណៈប្រតិភូរដ្ឋបាលខណ្ឌច្បារអំពៅនឹងចូលរួមជាមួយ រដ្ឋបាលរាជធានីភ្នំពេញ ជួបសំណេះសំណាលសួរសុខទុក្ខ អង្គភាពវរៈការពារព្រំដែនលេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវ៉ាត់ព្រំដែនប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ១២៨ ឈរជើងការពារនៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
ដើម្បីបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងស្មារតី ចែករំលែក និងចូលរួមលើកទឹកចិត្តដល់យុទ្ធជនតាម បន្ទាត់ព្រំដែនជួរមុខ រដ្ឋបាលខណ្ឌច្បារអំពៅ សូមអំពាវនាវ អ្នកឧកញ៉ា លោកឧកញ៉ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ អាជីវករ វិនិយោគិន និងសប្បុរសជន ព្រមទាំងអង្គភាពជុំវិញ សាលាខណ្ឌច្បារអំពៅ មេត្តាចូលរួមជួយផ្ដល់អំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពការពារទឹកដីនៅ តាមបន្ទាត់ព្រំដែនជួរមុខ ។
ចំពោះការចូលរួមចែករំលែក និងឧបត្ថម្ភផ្សេងៗ សូមមេត្តាយកមកប្រគល់ជូនការិយាល័យផែនការ និងហិរញ្ញវត្ថុ នៅសាលាខណ្ឌច្បារអំពៅ រៀងរាល់ម៉ោងធ្វើការ ឬទំនាក់ទំនងទូរស័ព្ទលេខ ០១២ ៤៨៣ ៦៨៣ / ០៩២ ៩៩៧ ៧២៧/០១២ ៩៥៦ ៥៣៧៕
ដោយ, សុខ ខេមរា