Real Madrid ធ្វើបានល្អបន្តកាន់កាប់កំពូលតារាង La Liga ក្រោយឈ្នះ Valencia

ចែករំលែក៖

ក្រុមអធិរាជស Real Madrid បានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងរយៈពេល៤នាទីចុងក្រោយដើម្បីវាយបកប្រឆាំងនឹងក្រុម Valencia និងឡើងឈរកំពូលតារាង La Liga ក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកញ្ញានេះ។

ការប្រកួតក្នុងតង់ទី១ គឺមិនមានក្រុមណាមួយរកគ្រាប់បាល់បាននោះទេ ប៉ុន្តែចូលដល់តង់ទី២ កីឡាករ Hugo Duro របស់ក្រុមម្ចាស់ផ្ទះ Valencia រកបាន១គ្រាប់នាំមុខនៅនាទីទី៦៦។ នៅនាទីទី៨៦ ខ្សែប្រយុទ្ធ ViniciusJr រកបាន១គ្រាប់សងវិញនិង ខ្សែប្រយុទ្ធ Karim Benzema រកបាន១គ្រាប់ទៀត ដែលជាគ្រាប់បាល់ជ័យជម្នះនៅនាទីទី៨៦ ។

ត្រឹមតែពីរនាទីក្រោយមកតួនាទីត្រូវបានផ្លាស់ប្តូរនៅពេលដែលកីឡាករប្រេស៊ីល Vinicius បានបញ្ជូនបាល់ឆ្លងទៅឲ្យកីឡាករជនជាតិបារាំង Benzema ដើម្បីរកគ្រាប់បាល់ទី៦របស់គាត់នៅរដូវកាលនេះ។

Real Madrid នៅតែមិនស្គាល់ចាញ់ក្រោមការដឹកនាំរបស់គ្រូបង្វឹក Carlos Ancelotti ដោយឈ្នះ៤ និងស្មើ ១ ប្រកួតក្នុងចំណោមការប្រកួតរបស់ពួកគេនៅរដូវកាលនេះ ខណៈដែល Valencia បានរងបរាជ័យលើកដំបូងរបស់ពួកគេ។

បច្ចុប្បន្ន Real Madrid កំពុងឈរកំពូលតារាង La Ligaដោយមាន១៣ពិន្ទុ ខណៈដែល Valencia ឈរលេខ៣បណ្តោះអាសន្នមាន១០ពិន្ទុ។ ក្រុម Real Madrid នឹងត្រូវប៉ះក្រុមភ្ញៀវ Mallorca នៅថ្ងៃទី២៣ ក្នុងក្របខ័ណ្ឌ La Liga បន្តទៀត ស្របពេលដែលក្រុម Valencia នឹងត្រូវទទួលក្រុមម្ចាស់ផ្ទះ Sevilla នៅថ្ងៃជាមួយគ្នាដែរ ៕

 

...

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print