ភ្នំពេញ, លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានលើកឡើងពីទិដ្ឋភាពនយោបាយថា, គ្មានការអភិវឌ្ឍណាដែលបានមកពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច បំបែកបំបាក់រារាំងទំនាក់ទំនងខាងការទូតនិងពាណិជ្ជកម្មជាមួយបណ្តាប្រទេសនានាលេីលោកនោះទេ! លោកអគ្គនាយក បានបង្ហាញពីរូបភាពនូវការអភិវឌ្ឍដ៏ជឿនលឿននៅកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយលោកគូសបញ្ជាក់ថា, សូមកុំធ្វេីនយោបាយខ្ជីខ្ជានិងខ្វះមសិការជាតិដោយនាំបរទេសគិតខុសមកមេីលងាយមេីលថោកលេីព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងប្រជាជនខ្លួនឯង! ព្រមទាំងអ្វីៗពឹងតែលេីបរទេសទាំងស្រុងនិងគ្មានភាពជាម្ចាស់លេីជោគវាសនាជាតិសាសន៍ខ្លួន ដោយខិតខំស្វែងរកតែបរទេសឱ្យជាន់ករខែ្មរខ្លួនឯង! ។ លោកថ្លែងថា, នេះជាទង្វេីគ្មានគុណធម៌និងប្រឆាំងផលប្រយោជន៍ជាតិសាសន៍ឯង! ។
ចូររួមគ្នាកសាងប្រទេសនិងពង្រឹងកិត្តិយសជាតិ ដោយឈរលេីសង្គមវប្បធម៌ខែ្មរ មិនមែនហ្វូតូកុំពីមកពីបរទេសបែបអាមេរិក បារាំង អង់គ្លេស ចិន ជប៉ុន កូរ៉េ អូស្ត្រាលីបាននោះទេ! ។ សូមចងចាំថា បារាំងធ្លាប់ដាក់អាណានិគមលេីខែ្មរជិត១០០ឆ្នាំ និងសហរដ្ឋអាមេរិកធ្លាប់គាំទ្ររដ្ឋាភិបាលដែលប្តូរពីរបបរាជានិយម មកជារបបសាធារណរដ្ឋ(គ្មានស្តេច) ….! យេីងអាចរៀនសូត្រនិងដកពិសោធន៍ ពីប្រទេសទាំងឡាយ ដេីម្បីពង្រឹងសមត្ថភាពអភិវឌ្ឍន៍សង្គមវប្បធម៌ខែ្មរតាមបែបសម័យទំនេីប។ រូបភាពនៃការអភិវឌ្ឍយ៉ាងលឿនជាពិសេសក្នុងសម័យសន្តិភាពនៃកម្ពុជាជាង២០ឆ្នាំចុងក្រោយនេះ(១៩៩៨-២០២១)!៕