គ្មានការអភិវឌ្ឍណាដែលបានមកពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច​ បំបែកបំបាក់រារាំងទំនាក់ទំនងខាងការទូតនិងពាណិជ្ជកម្ម​ជាមួយបណ្តាប្រទេសនានាលេីលោកនោះទេ!

ចែករំលែក៖

ភ្នំពេញ, លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានលើកឡើងពីទិដ្ឋភាពនយោបាយថា, គ្មានការអភិវឌ្ឍណាដែលបានមកពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច​ បំបែកបំបាក់រារាំងទំនាក់ទំនងខាងការទូតនិងពាណិជ្ជកម្ម​ជាមួយបណ្តាប្រទេសនានាលេីលោកនោះទេ!​ លោកអគ្គនាយក បានបង្ហាញពីរូបភាពនូវការអភិវឌ្ឍដ៏ជឿនលឿននៅកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយលោកគូសបញ្ជាក់ថា, សូមកុំធ្វេីនយោបាយខ្ជីខ្ជានិងខ្វះមសិការជាតិដោយនាំបរទេសគិតខុសមកមេីលងាយមេីលថោកលេីព្រះមហាក្សត្រ​ រាជរដ្ឋាភិបាល​ និងប្រជាជនខ្លួនឯង​! ព្រមទាំងអ្វីៗពឹងតែលេីបរទេសទាំងស្រុង​និងគ្មានភាពជាម្ចាស់លេីជោគវាសនាជាតិសាសន៍ខ្លួន​ ដោយខិតខំស្វែងរកតែបរទេសឱ្យជាន់ករខែ្មរខ្លួនឯង! ។ លោកថ្លែងថា, នេះជាទង្វេីគ្មានគុណធម៌និងប្រឆាំងផលប្រយោជន៍ជាតិសាសន៍ឯង! ។
ចូររួមគ្នាកសាងប្រទេសនិងពង្រឹងកិត្តិយសជាតិ​ ដោយឈរលេីសង្គមវប្បធម៌ខែ្មរ​ មិនមែនហ្វូតូកុំពីមកពីបរទេសបែបអាមេរិក​ បារាំង​ អង់គ្លេស​ ចិន​ ជប៉ុន​ កូរ៉េ​ អូស្ត្រាលីបាននោះទេ! ។ សូមចងចាំថា​ បារាំងធ្លាប់ដាក់អាណានិគមលេីខែ្មរជិត១០០ឆ្នាំ​ និងសហរដ្ឋអាមេរិកធ្លាប់គាំទ្ររដ្ឋាភិបាលដែលប្តូរពីរបបរាជានិយម​ មកជារបបសាធារណរដ្ឋ​(គ្មានស្តេច)​ ….! យេីង​អាចរៀនសូត្រនិងដកពិសោធន៍​ ពីប្រទេសទាំងឡាយ​ ដេីម្បីពង្រឹងសមត្ថភាពអភិវឌ្ឍន៍សង្គមវប្បធម៌ខែ្មរតាមបែបសម័យទំនេីប។ រូបភាពនៃការអភិវឌ្ឍយ៉ាងលឿនជាពិសេសក្នុងសម័យសន្តិភាពនៃកម្ពុជាជាង២០ឆ្នាំ​ចុងក្រោយនេះ​(១៩៩៨-២០២១)!៕


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print