ស្តេចប្រដាល់ពិភពលោក ម៉ានី ប៉ាក់គីអាវ នឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីហ្វុីលីពីន

ចែករំលែក៖

ស្តេចប្រដាល់សកលជនជាតិហ្វុីលីពីន និងជាតំណាងរាស្ត្រ ម៉ានី ប៉ាក់គីអាវ បានសម្រេចទទួលនូវការតែងតាំងពីគណបក្ស PDP -Laban កាន់អំណាច ដើម្បីឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីសម្រាប់ការបោះឆ្នោតនៅក្នុងឆ្នាំ២០២២។
សកម្មភាពខាងលើកើតឡើងប៉ុន្មានថ្ងៃក្រោយគណបក្សប្រឆាំងបានសម្រេចជ្រើសរើស លោក Christopher “Bong” Go ដែលជាជំនួយការយូរឆ្នាំរបស់ប្រធានាធិបតី Duterte ធ្វើជា បេក្ខភាពសម្រាប់ប្រកួតប្រជែងតំណែងប្រធានាធិបតី ចំណែកលោក Duterte និឹងធ្វើជាបេក្ខភាពអនុប្រធានាធិបតី ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ លោកម៉ានី ប៉ាក់គីអាវ បានបញ្ជាក់ថា ស្មារតីជាកីឡាប្រដាល់បានត្រៀមលក្ខណៈជានិច្ច។ លោក ប៉ាក់គីអាវ ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានគណបក្ស PDP-Laban ក្រោយប៉ុន្មានសប្តាហ៍រងការរិះគន់ពីប្រធានាធិបតីDuterte ស្តីពីទស្សនៈនយោបាយរបស់លោកជាមួយប្រទេសចិន និងកម្មវិធីប្រយុទ្ធប្រឆាំងអំពើពុករលួយ។
តំណាងរាស្ត្រដ៏មានប្រជាប្រិយភាពម៉ានី ប៉ាក់គីអាវ ធ្លាប់ជាសម្ពន្ធមិត្តជិតស្និទ្ធនិងគាំទ្រសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតី Duterte ។ ប៉ុន្តែការដែលលោកប៉ាក់គីអាវចោទប្រកាន់រដ្ឋាភិបាល របស់ប្រធានាធិបតី Duterte ពុករលួយនិងមានគោលនយោបាយស្និទ្ធជាមួយចិន បង្កឲ្យមានវិវាទយ៉ាងខ្លាំងរវាង លោកប៉ាក់គីអាវ និឹងលោកប្រធានាធិបតីDuterte ៕ដោយ៖ធីរីណា

ប្រភពរូបថត៖Guardian.

...

រូបថត៖AFP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print