ភ្នំពេញ,លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានចេញលិខិតព្រមាន ការអនុវត្តវិន័យមន្ត្រីនគរបាលជាតិ លោកស័ក្តិ៥ ផាន់ វណ្ណី គឺសម្រេច:
ប្រការ១ …ត្រូវបានអនុវត្តវិន័យក្រោមរូបភាពព្រមានលើកទី១ ចំពោះលោកវរសេនីយ៍ឯក ផាន់ វណ្ណី អត្តលេខ ១០០៣៨ នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាលដោយមូលហេតុ ប្រតិបត្តិមិនបានត្រឹមត្រូវតាមច្បាប់ ស្តីពីការទប់ស្កាត់ការរីករាលដាល នៃ ជំងឺកូវីដ-១៩ និងជំងឺឆ្លងដ៏កាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត វិន័យរបស់កង កម្លាំងនគរបាលជាតិលេខ ០០៦ប.ប.ជ និងផែនការរបស់រដ្ឋបាលខេត្តកណ្តាល ស្តីពីការបិទខ្ទប់ភូមិសាស្ត ក្រុងតាខ្មៅ។
ប្រការ២… សាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវកែប្រែនូវកំហុសឆ្គងរបស់ខ្លួនដូចមានចែងខាងលើ និងត្រូវ អនុវត្តឱ្យបានត្រឹមត្រូវតាមវិន័យកងកម្លាំងនគរបាលជាតិ។ ក្នុងករណីនៅតែប្រព្រឹត្តកំហុសឆ្គង ផែនការងារ ងារធនធានមនុស្សត្រូវរៀបចំឯកសារជូនអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីពិនិត្យសម្រេច។
ប្រការ៣ : លោកស្នងការរងផែនការងារសេនាធិការ ផែនការងារធនធានមនុស្ស ផែនការងារគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងអគ្គិភ័យ នាយការិយាល័យបុគ្គលិក និងសាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវអនុវត្តលិខិតព្រមាននេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ, ស្អាង ជ័យ