តារាសម្តែង កែវ ពេជ្រពិសី បង្ហាញមុខកូនប្រុសលើកដំបូងហើយក្រោយសម្រាលបានជិត១សប្តាហ៍

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី២០ ខែកញ្ញានេះ តារាសម្តែងអ្នកនាង កែវ ពេជ្រពិសី បានបង្ហាញមុខកូនប្រុសជាលើដំបូងហើយក្រោយពីនាងជ្រើសរើសការសម្រាលកូនដំបូងដោយវះកាត់ជោគជ័យកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនៅក្នុងមន្ទីរពេទ្យមួយ ។ កូនប្រុសដ៏គួរឲ្យខ្នាញ់ ដែលជាតំណាក់ឈាមរវាងនាងនិងស្វាមីជាអាណិកជននៅកាណាដានោះមានឈ្មោះថាដូវ៉ា(Dura)និងមានសុខភាពល្អណាស់។

គេចាំបានដែរថាពេជ្រពិសីបានរស់ឈ្មោះជាស្រីមេម៉ាយអស់ជាច្រើនឆ្នាំក្រោយពីបានបែកបាក់ចំណងស្នេហានឹងអាណិកជនខ្មែររស់នៅប្រទេសអូស្រា្ដលីកាលពីអំឡុងឆ្នាំ២០១០ ។ ឆ្នាំមុននេះនាងបានធ្វើឲ្យគេភ្ញាក់ផ្អើលក្រោយពីការចាយពេលរស់ជាឈ្មោះមេម៉ាយមួយទសវត្សរ៍ប៉ុន្តែបែរជាមកជំពប់ស្នេហ៍ជាមួយលោកពៅ សម្បត្តិ វ័យ៥០ឆ្នាំដែលជាអ្នកជំនួយខ្មែរមកពីកាណាដាដែលនាង បានឲ្យដឹងថាលោកសម្បត្តិ ស្រលាញ់នាងនិងក្រុមគ្រួសារដោយស្មោះត្រង់ហើយពេលនេះពួកគេទទួលបានតំណក់ឈាមរួមគ្នាហើយក្រោយពីគម្រោងរៀបការបានរំសាយចោលកន្លងទៅ។ តារាសម្តែងរូបនេះបានបញ្ជាក់ថានាងមានសុខភាពល្អជាធម្មតាទេ បើទោះបីជាខ្សោយកម្លាំងខ្លះមែនក្រោយពេលវះកាត់ភ្លាមៗនោះ ហើយកូនរបស់នាងពិតជាមានសុខភាពល្អណាស់គឺកូនស្រីនាងមានទម្ងន់៣.២គីឡូក្រាម។ នាងថាពិតជាមានអារម្មណ៍រំភើបដែលបានក្លាយជាម្តាយគេនៅពេលនេះហើយជាពេលវេលាដែលនាងនិងស្វាមីរង់ចាំជាយូរខែមកហើយដែរ ហើយនេះគឺជាសុភមង្គលដែលនាងប៉ងប្រាថ្នាក្នុងការមានក្រុមគ្រួសារតូចមួយដូចគេនោះ ហើយពេលនេះស្វាមីនាងក៏នៅក្បែររហូតដែលជាកម្លាំងចិត្តដ៏ធំមួយសម្រាប់នាងផងដែរ។ នាងចាត់ទុកថាទាំងស្វាមីនិងកូនគឺជាកាដូធំមួយសម្រាប់ជីវិតនាងផងដែរ។

នាងធ្លាប់បានបញ្ជាក់កន្លងទៅដែរថា នាងគ្រោងចេញទៅរស់នៅប្រទេសកាណាដា ឬបន្តនៅក្នុងទឹកដីកំណើតទៅតាមសភាពពិតជាក់ស្តែងព្រោះនៅទីនេះនាងនិងស្វាមីក៏មានមុខជំនួញផ្ទាល់ខ្លួនផងដែរ។ កន្លងទៅតារាស្រីរូបនេះធ្លាប់លើកឡើងដែរថា នាងសុំជីវិតរស់ក្នុងភាពសាមញ្ញមួយដែលមានស្វាមី និងកូនៗក្នុងនាមជាគ្រួសារតូចមួយគឺនាងមានសេចក្តីសុខហើយ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print