គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងឃាត់មនុស្ស៤៣នាក់

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យបានចុះបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងដែលលួចបេីកល្មេីសនិងរដ្ឋបាលរាជធានីភ្នំពេញឃាត់ខ្លួនមនុស្សចំនួន៤៣នាក់​ រកឃេីញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៦នាក់។

ប្រតិបត្តិការ​នេះបានធ្វេីឡេីងកាលពីវេលាម៉ោង៨យប់ថ្ងៃ២០​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅចំណុចហាងយីហោ​ ខារ៉ាអូខេគ្រួសារ​ ក្នុងភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុននឹងឈានដល់ការចុះបង្ក្រាបទីតាំងខាងលេី​ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេច្ចក្តីសម្រេសបន្តបិទអាជីវកម្មផ្សេងៗ​ រហូតដល់ថ្ងៃទី២៣​ ខែកញ្ញា​ ឆ្នាំ២០២១និងរងចាំសេច្ចក្តីសម្រេចត្រូវបន្តទៀតរឺយ៉ាងណា​ ដេីម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩​ តែផ្ទុយទៅវិញទីតាំងខាងខាងលេីបែជាល្មេីសនិងបំរាមផ្គេីនលួចបេីកទទួលភ្ញៀវចូលច្រៀងឱបថេីបនិងមាននារីៗអង្គុយកំដរទៀតផង។
នៅថ្ងៃចុះបង្ក្រាបមានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរដោយសម្ងាត់ទេីបកម្លាំងចុះពិនិត្យជាក់ស្តែងឃេីញថាទីតាំងខាងលេីពិតជាមានលួចបេីកទទួលភ្ញៀវពិតប្រាកដមែនទេីបធ្វេីការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៤៣នាក់​ ក្នុងនោះមានប្រុស១១នាក់​ ។
ក្រោយពីឃាត់ខ្លួនក្រុមគ្រូពេទ្យបានចុះយកសំណាកជាលទ្ធផលរកឃេីញអ្នកវិជ្ជមានកូវីដ១៩ចំនួន៦នាក់។

បច្ចុប្បន្ន​ទីតាំងខាងលេីត្រូវបានបិទជាបណ្តោះអាសន្នចំណែកអ្នកជំងឺត្រូវបានយកទៅព្យាបាលបន្ត៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print