ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យបានចុះបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងដែលលួចបេីកល្មេីសនិងរដ្ឋបាលរាជធានីភ្នំពេញឃាត់ខ្លួនមនុស្សចំនួន៤៣នាក់ រកឃេីញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៦នាក់។
ប្រតិបត្តិការនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៨យប់ថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចហាងយីហោ ខារ៉ាអូខេគ្រួសារ ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុននឹងឈានដល់ការចុះបង្ក្រាបទីតាំងខាងលេី រដ្ឋបាលរាជធានីភ្នំពេញបានចេញសេច្ចក្តីសម្រេសបន្តបិទអាជីវកម្មផ្សេងៗ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១និងរងចាំសេច្ចក្តីសម្រេចត្រូវបន្តទៀតរឺយ៉ាងណា ដេីម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ តែផ្ទុយទៅវិញទីតាំងខាងខាងលេីបែជាល្មេីសនិងបំរាមផ្គេីនលួចបេីកទទួលភ្ញៀវចូលច្រៀងឱបថេីបនិងមាននារីៗអង្គុយកំដរទៀតផង។
នៅថ្ងៃចុះបង្ក្រាបមានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរដោយសម្ងាត់ទេីបកម្លាំងចុះពិនិត្យជាក់ស្តែងឃេីញថាទីតាំងខាងលេីពិតជាមានលួចបេីកទទួលភ្ញៀវពិតប្រាកដមែនទេីបធ្វេីការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៤៣នាក់ ក្នុងនោះមានប្រុស១១នាក់ ។
ក្រោយពីឃាត់ខ្លួនក្រុមគ្រូពេទ្យបានចុះយកសំណាកជាលទ្ធផលរកឃេីញអ្នកវិជ្ជមានកូវីដ១៩ចំនួន៦នាក់។
បច្ចុប្បន្នទីតាំងខាងលេីត្រូវបានបិទជាបណ្តោះអាសន្នចំណែកអ្នកជំងឺត្រូវបានយកទៅព្យាបាលបន្ត៕
ដោយ៖សុខាសែនជ័យ