អភិបាលខេត្តឧត្ដរមានជ័យដាក់បទបញ្ជាឱ្យលោកស្នងការនគរបាលខេត្តនិងកងរាជអាវុធហត្ថខេត្តត្រូវតាមចាប់ឱ្យបា​ននូវក្រុមអ្នកជួបជុំគ្នាលេងល្បែងស៊ីសង ដែលបង្កការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍

ចែករំលែក៖

ខេត្ត​ឧត្ដរមានជ័យ៖ លោក ប៉ែន កុសល្យ​អភិបាល នៃគណៈអភិបាលខេត្ត​ឧត្ដរមានជ័យ​ បានអញ្ជើញចុះសួរសុខទុក្ខ និង​នាំយកអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋ និង​ប្រជាការពារ​ប្រមាណ៦៥គ្រួសារដែលស្ថិតក្នុង​តំបន់បិទខ្ទប់ ក្នុងភូមិសាស្ត្រភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង​ កាលពីថ្ងៃចន្ទទី២០ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងឱកាសជួបសួរសុខទុក្ខនោះដែរ លោកអភិបាលខេត្តបានដាក់បទបញ្ជាឱ្យលោកស្នងការនគរបាលខេត្ត និងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តត្រូវតាមចាប់ឱ្យបាននូវក្រុមដែលជួបជុំគ្នាលេងល្បែងស៊ីសងបណ្ដាលឲ្យមានការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
បន្ថែមពីនេះ​ លោកអភិបាលខេត្តក៏បានជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូបចងចាំ និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ» ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា​៖​ ក្នុងអំណោយដែលនាំយកមកចែកជូនពលរដ្ឋនាពេលនេះ​មាន​ដូចជា៖​ អង្ករ ,មី ,ត្រីខ ,ទឹកត្រី ,ទឹកស៊ីអុីវ និង​ថវិកាមួយចំនួនផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print