អគ្គនាយកស៊ីម៉ាក់​សម្អាតសម្ភារសឹកសម្រាប់ធ្វេីសង្គ្រាម​ជាមួយសំណល់យុទ្ធោបករណ៍ពីសង្គ្រាម

ចែករំលែក៖

ភ្នំពេញ​៖​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) លោក ហេង រតនា​ បានបញ្ជាក់នៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ នៅព្រឹកថ្ងៃ​អង្គារ​ទី​២១ ខែកញ្ញា​ ឆ្នាំ២០២១នេះថា៖​ សម្អាតសម្ភារសឹកសំរាប់ធ្វេីសង្គ្រាម​ជាមួយសំណល់យុទ្ធោបករណ៍ពីសង្គ្រាម! បងប្អូនបានឡេីងទៅសំរាកតាមផ្ទះជួបជុំក្រុមគ្រួសារបន្ទាប់ពីប្រតិបត្តិការជាប់ជាប្រចាំអស់រយៈពេលជាច្រេីន​ខែដោយសារការគំរាមកំហែងដោយសារកូវីដ។

លោក​ ហេង​ រតនា​ បានបញ្ជាក់ទៀតថា​ សម័យកូវីដនេះចងចាំនិងអនុវត្តតាមលេខ៣ដែលជាលេខនាំមកនូវសំណាងល្អប្រឆាំងជាមួយកូវីដហ្នង! គឺថា​ “ចាក់វ៉ាក់សាំងដុសទី៣រួចហេីយមែន​! តែកុំភ្លេចឱ្យសោះវិធានការ៣កុំ៣ការពារ​!” ។

After months of operations without breaks to go home due to COVID 19 pandemics, now it’s time to take a break! thus all team members take care their demining toolboxes! Although all experts have already got the 3rd vaccination, they must strictly adhere to a measure of 3 Do’s and 3 Dont’s!

សូមជម្រាបថា​ លោក​អគ្គនាយក​ស៉ីម៉ាក់​រូបនេះ​ ក៏​បាន​បញ្ជាក់​កាលពីម្សិលមិញនេះ​ថា៖​ ផ្លូវនិងទំនប់ដែលធ្វេីជាប់ជាងគេគឺនៅមណ្ឌលអភិវឌ្ឍន៍សុីម៉ាក់មរតកតេជោស្រុកគាល់ក្រឡ! ធ្វេីរាល់ឆ្នាំជួនកាលមួយឆ្នាំធ្វេី២ដង​ ដោយទឹកជន់បាក់ទំនប់និងដាច់ផ្លូវហ្នង! ។

លោក​ ហេង​ រតនា​ បានសង្កត់ធ្ងន់ថា​ តំបន់នេះបេីរដូវប្រាំងរកទឹកឱ្យគោផឹកគ្មាន​ តែរដូវវស្សាគឺងាកទឹកជន់លិចដាច់ផ្លូវៗហ្នង! មិនបន្ទោសធម្មជាតិ​ និងមនុស្សលោក​នោះទេ​ មូលហេតុពិតប្រាកដដឹងអស់ហេីយគឺមកពីអភិវឌ្ឍន៍តាមលទ្ធភាព​ មិនតាមបច្ចេកទេសនោះទេ​ ហេីយតំបន់ភ្នំគឺទឹកជន់លឿនស្រកក៏លឿនណាស់ដែរហេីយស្រកលឿនបំផុតព្រោះបាក់ទំនប់!៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print