ឃាត់ខ្លួនស្រ្តីអាជីវករម្នាក់តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តុលាការ ពីបទឆបោកលុយចំនួន៧០ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ស្ត្រីជាអាជីវករលក់គ្រឿងសំណង់ម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងចុះអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួន ពីបទឆបោកលុយចំនួន ៧០ម៉ឺនដុល្លារ ហើយក្រោយបញ្ចប់ការសាកសួររយ:ពេល៣ថ្ងៃ ត្រូវបានតំណាងអយ្យកាអម សាលាដំបូងខេត្តបាត់ដំបង សម្រេចបញ្ជូនទៅឃុំខ្លួនជាស្ថាពរកាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១កន្លងមកនេះ។
ជនត្រូវចោទឈ្មោះ គុម្ព វង់ម្នី ភេទស្រី អាយ៤៥ឆ្នាំ ជាអាជីវករ មានទីលំនៅក្នុងភូមិកាប់គោ សង្កាត់អូរចារ ក្រុងបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ការនាំខ្លួនស្ត្រីជនសង្ស័យរូបនេះធ្វើឡើងដោយអនុវត្តតាមដីកាឲ្យចូលខ្លួនរបស់តំណាងអយ្យការអម សាលាដំបូងខេត្តបាត់ដំបង បន្ទាប់ពីស្ត្រីរូបនេះមិនព្រមទទួលដីកា និងមិនចូលឆ្លើយបំភ្លឺ ១លើក ជា ២លើក តាមពាក្យបណ្តឹងរបស់ដើមបណ្តឹងឈ្មោះ សរ សុវណ្ណារ៉ា រស់នៅក្នុងភូមិកាប់គោថ្មី សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបងដូចគ្នា។
តាមពាក្យបណ្ដឹង របស់ឈ្មោះ សរ សុវណ្ណារ៉ា បានចោទប្រកាន់ស្ត្រីខាងលើនេះ បាននិយាយបញ្ចុះបញ្ចូលដោយកុហកខ្លួនថា ខ្លួនមានក្មួយស្រីឈ្មោះ ជិន ស្រីម៉ិច និង ជិន ស្រីម៉ី ដែលពួកគេដេញថ្លៃបាន ក្នុងការដឹកជញ្ជូនស៊ីម៉ង់ត៍ ពីក្រុមហ៊ុនជីបម៉ុង។ស្ត្រីជាប់ចោទបាននិយាយថា
បើសិនជាជនរងគ្រោះ ចាប់អារម្មណ៍អ្នកស្រីមានបុងលក់ជូន ដើម្បីបានសិទ្ធិក្នុងការដឹកជញ្ជូនទំនិញខាងលើនេះ ដោយបុងមួយលក់ក្នុងតម្លៃ ១៤០៤ដុល្លារ ហើយបើឈ្មោះ សរ សុវណ្ណារ៉ា ទិញគឺមួយបុងចំណេញលុយ បានចំនួន៣៥ដុល្លារ គឺរៀងរាល់រយ:ពេល ១៥ថ្ងៃទូទាត់បើកលុយម្តង។ ក្រោយពីស្តាប់​ការបញ្ចុះបញ្ចូល និងពិចារណារួចរាល់គាត់ (សរ សុវណ្ណារ៉ា ជាជនរងគ្រោះ) បានយល់ព្រមទិញបុងទាំងនោះ ដោយចាប់ផ្តើមគិតទិញ ចាប់ពីថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៩ រហូតថ្ងៃទី២ខែមីនា ឆ្នាំ២០២១កន្លង ទៅហើយបុងដែលគាត់ (ជនរងគ្រោះ) ទិញបានសរុបចំនួន៥០០បុង ស្មើនឹងតម្លៃ៧០២០០០ ដុល្លារអាមេរិក។
ប៉ុន្តែសាច់ប្រាក់ដែលខ្លួនចំណាយ ក្នុងការទិញបុងត្រឹមតែសាច់ប្រាក់ចំនួន ៤១៧ ៨៧៥ដុល្លារប៉ុណ្ណោះ។ ចំណែកឯទឹកប្រាក់ ដែលចំណេញចំនួន ២៨៤១២៥ដុល្លារ មិនបានបើកយកមកទុកឡើយ ដោយបានផ្ទេរទៅទិញបុងបន្ថែមទៀត រហូតដល់គ្រប់ចំនួន៥០០បុង។

ក្រោយមកនៅអំឡុងខែមេសា ឆ្នាំ២០២១ ឈ្មោះ សរ សុវណ្ណារ៉ា បានយកបុងខាងលើ ទៅទូទាត់បើកប្រាក់ជាមួយក្រុមហ៊ុន ជីប ម៉ុង។ ប៉ុន្តែខាងភាគីក្រុមហ៊ុនអះអាងថា បុងខាងលើនេះ គឺជាបុងហ្វូតូកូពី ព្រោះលេខមុខទំនិញ មានលេខរៀងដូចគ្នាដដែលៗ។ ពេលនោះទើបឈ្មោះ សរ សុវណ្ណារ៉ា (ជនរងគ្រោះ) បានដឹងថា រូបខ្លួនចាញ់បោកគេហើយដោយជនឆបោកស្រី្តរូបនេះ បានយកបុងដែលខ្លួនបានទូទាត់ម្តងរួចហើយ មកហ្វូតូកូពីរួចលក់ឲ្យរូបគាត់ម្តងទៀត។បន្ទាប់មក ជនរងគ្រោះបានដាក់ពាក្យបណ្តឹង ដល់សាលាដំបូងខេត្តបាត់ដំបង ជួយរកយុត្តិធម៌។
ប្រភពដដែលបន្តថា ស្រ្តីខាងលើត្រូវបានឃាត់ខ្លួនតាមដិកាតុលាការនិងអាចប្រឈមនឹងជាប់ពន្ធនាគាពី១ ដល់ ៣ឆ្នាំ តាមច្បាប់កំណត់៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print