ខេត្តត្បូងឃ្មុំ ៖ លោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារយក
ថវិកា និងគ្រឿងឧបភោគ បរិភោគរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា
អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចែកជូនដល់នាយ នាយរងអាវុធហត្ថក្នុងខេត្តត្បូងឃ្មុំ ចំនួន៦៥នាក់សរុបទឹក១៣,៤៥០,០០០រៀល ។
ពិធីនេះបានប្រព្រឹត្តទៅនាវេលាម៉ោង៨:០០នាទីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងបរិវេណនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ។
ក្រៅតែពីនាំយកអំណោយចែកជូន នៅ ឱកាសនោះ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ បានផ្តាំផ្ញើដល់នាយ នាយអាវុធ ហត្ថទាំងអស់ ត្រូវណែនាំដល់សមាជិក គ្រួសារ ជៀសអោយផុតពីការឆ្លង ជំងឺកូវីដ-១៩ ដោយរៀនរស់ក្នុងបរិបទថ្មីសម័យកូវីដ និងចូលរួម អនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ ” ៣ការពារ និង៣កុំ ” របស់រាជរដ្ឋាភិបាល និងគោរពតាមការណែនាំវិធានការក្រសួងសុខាភិបាល ពិសេសការលាងសម្អាតដៃជាប្រចាំ, ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់, កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ការពារខ្លួនឯង ស្មើនឹងការពារក្រុមគ្រួសាររបស់យើង ៕
ដោយ ៖ វណ្ណ: