លោក Justin Trudeau ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីកាណាដា អាណត្តិទី៣

ចែករំលែក៖

សារព័ត៌មាន The Guardian បានផ្សាយថា នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានជាប់ឆ្នោតអាណត្តិទីបីជាបន្តទៀត ក្រោយពេលគណបក្សសេរីនិយមរបស់លោកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី ២០ខែកញ្ញា ។ លទ្ធផលនោះត្រូវបានលោក Justin Trudeau បញ្ជាក់ថាជាការច្បាស់លាស់ដើម្បីប្រទេសជាតិឆ្លងផុតជំងឺរាតត្បាតកូវីដ-១៩ ។ សារព័ត៌មាន CBC បានផ្សាយថាគណបក្ស សេរីនិយម របស់លោក Justin Trudeau កំពុងនាំមុខដោយទទួលបាន១៥៦អាសនៈ ក្នុងចំណោមអាសនៈសភាសរុប ៣៣៨កៅអី។ នាយករដ្ឋមន្ត្រីត្រូវការអាសនៈចំនួន ១៧០ទើបគ្រប់ចំនួនសំឡេងភាគច្រើនដើម្បីគ្រប់គ្រងរដ្ឋសភា ។ ចំណែកគណបក្សប្រឆាំងរបស់លោក Erin O’Toole ទទួលបានកៅអីតែ ១២១ប៉ុណ្ណោះ ។ គណៈកម្មាធិការរៀបចំការបោះឆ្នោតកាណាដា និងក្រុមអង្កេតការណ៍បោះឆ្នោត បានលើកឡើងថាលទ្ធផលនៅក្នុងតំបន់មួយចំនួននឹងត្រូវចំណាយពេលជាច្រើនថ្ងៃទៀតទើបដឹង ដោយសារតែសន្លឹកឆ្នោត បានបោះតាមសារអេឡិចត្រូនិក។ នាយករដ្ឋមន្ត្រីកាណដា កាលពីខែមុនបានសម្រេចរៀបចំការបោះឆ្នោតមុនពេលកំណត់ ដោយសង្ឃឹមថាសង្គ្រាមប្រឆាំងកូវីដ -១៩របស់លោកនឹងដំណើរការដោយរលូន ប្រសិនបើគណបក្សសេរីនិយមរបស់លោកទទួលបានជ័យជម្នះ៕ដោយ៖ធីរីណា

...

រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print