សម្តេចតេជោ ហ៊ុនសែន នឹងផ្ញើសុន្ទរកថាជាលាយលក្ខណ៍អក្សរចូលរួមកិច្ចប្រជុំកំពូលកូវីដ-១៩ ជាសកល ក្រោមប្រធានបទ «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើងវិញ»

ចែករំលែក៖

ភ្នំពេញ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងផ្ញើសុន្ទរកថាជាលាយលក្ខណ៍អក្សរចូលរួមកិច្ចប្រជុំកំពូលកូវីដ-១៩ ជាសកល ក្រោមប្រធានបទ «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើងវិញ» នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។
ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងផ្ញើសុន្ទរកថាជាលាយលក្ខណ៍អក្សរចូលរួមកិច្ចប្រជុំកំពូលកូវីដ-១៩ ជាសកល ក្រោមប្រធានបទ -ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើងវិញ ដែលត្រូវបានរៀបចំឡើងដោយ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១។ កិច្ចប្រជុំកំពូលនេះ នឹងផ្តោតលើការចាក់វ៉ាក់សាំងបង្ការដល់ពិភពលោក ការជួយសង្គ្រោះជីវិត ការកសាងសន្តិសុខសុខភាពឱ្យកាន់តែប្រសើរឡើង និងការធ្វើសកម្មភាពដើម្បីវឌ្ឍនភាព និងការ ឯកភាពលើសេចក្តីព្រាងគោលដៅ។

សុន្ទរកថារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងគូសបញ្ជាក់ពីភាពចាំបាច់បន្ទាន់ក្នុង ការរួមគ្នាទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ក្នុងស្មារតីមនុស្សធម៌ស្មោះត្រង់ និងគ្មានរបៀបវារៈនយោបាយនៅ ពីក្រោយ ដើម្បីអាចចាប់ផ្តើមដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញប្រកបដោយសុវត្ថិភាព។ សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ផងដែរលើសារៈសំខាន់នៃការរួមបញ្ចូលវ៉ាក់សាំងទាំងអស់ដែលអង្គការ សុខភាពពិភពលោកទទួលស្គាល់ ដែលជាយុទ្ធសាស្ត្រសកលដ៏ល្អ ដោយគ្មានការរើសអើង។ ឆ្លៀត ក្នុងឱកាសនេះ សម្តេចតេជោ នឹងជំរាបជូនសម័យប្រជុំកំពូលពីវិធានការប្រកបដោយប្រសិទ្ធភាព និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងពង្រឹងភាព ធន់ និងការអភិវឌ្ឍនប្រកបដោយចីរភាព នៅក្នុងតំណាក់កាលក្រោយវិបត្តិកូវីដ-១៩។

សុន្ទរកថារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំកំពូលនេះ បានឆ្លុះបញ្ចាំងពី សាមគ្គីភាពនិងការប្តេជ្ញាចិត្តដ៏រឹងមាំរបស់កម្ពុជា ជាមួយកិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងស្មារតី «គ្មាននរណាម្នាក់មានសុវត្ថិភាពទេ ដរាបណាមនុស្សគ្រប់គ្នា មិនមានសុវត្ថិភាព»៕

...

ដោយ ,សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print