រដ្ឋបាលខេត្តសម្រេចបិទបន្តផ្សារដំដែក ស្ថិតនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរាលដាលនជំងឺកូវីដ១៩ ខេត្តសៀមរាប ជាបណ្ដោះអាសន្ន២ (ពីរ)សប្តាហ៍

ចែករំលែក៖

ខេត្តសៀមរាប, រដ្ឋបាលខេត្តសម្រេចបិទបន្តផ្សារដំដែក ស្ថិតនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរាលដាលនជំងឺកូវីដ១៩ ខេត្តសៀមរាប ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល ២ (ពីរ)សប្តាហ៍ ចាប់ពី ថ្ងៃទី២១ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការ គ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
រដ្ឋបាលខេត្តសម្រេច:
ប្រការ១…ត្រូវបន្តបិទផ្សារដំដែក ស្ថិតនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលជា ទីតាំងមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល ២ (ពីរ)សប្ដាហ៍ ចាប់ពី ថ្ងៃទី២១ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការ គ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រទីតាំងដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី។
ប្រការ២.…សេចក្តីសម្រេចលេខ ១៤៩/២១ ស.ស.រ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត សៀមរាប ស្តីពីការបិទផ្សារដំដែក ស្ថិតនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែល “ ជាទីតាំងមានការឆ្លងរាលដាលនៃជំងឺកូដ-១៩ ត្រូវទុកជានិរាករណ៍
ប្រការ៣…នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរ សុខាភិបាលនៃរដ្ឋបាលខេត្ត អភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគម ប្រធានមន្ទីរ-អង្គភាពជំនាញ ពាក់ព័ន្ធ មេឃុំដំដែក គណៈកម្មការគ្រប់គ្រងផ្សារដំដែក និងអ្នកវិនិយោគ និងធ្វើអាជីវកម្មភាស៊ីផ្សារដំដែក ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print