ខ្សែបម្រើ James Rodriguez របស់ក្លិប Everton ធ្វើដំណើរទៅកាន់ប្រទេសកាតារមុនពេលការផ្លាស់ប្តូរមកដល់

ចែករំលែក៖

ខ្សែបម្រើ James Rodriguez របស់ក្រុម Everton បានធ្វើដំណើរទៅកាន់ប្រទេសកាតារដើម្បីពិភាក្សាជាមួយក្លិបមុនពេលមានសក្តានុពលក្នុងការផ្លាស់ទៅក្លិបនៅមជ្ឈឹមបូព៌ា។

ស្ថានភាពកីឡាករអន្ដរជាតិកូឡុំប៊ីវ័យ៣០ឆ្នាំនៅឯកីឡដ្ឋាន Goodisonមើលទៅមិនច្បាស់លាស់បន្ទាប់ពីអ្នកចាត់ការទូទៅ Rafael Benitez ជំនួសលោក Carlo Ancelotti នៅរដូវក្តៅ។

អតីតកីឡាកររបស់ Real Madrid ដែលបានចូលរួមជាមួយ Everton កាលពីមួយឆ្នាំមុនមិនទាន់បានលេងក្រោមការដឹកនាំរបស់លោកBenitez នៅរដូវកាលនេះទេ ដោយខកខានការប្រកួតជាច្រើនដោយសារបញ្ហាទាក់ទងនឹងមេរោគឆ្លង។ ការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្លិបបានបរាជ័យក្រោមថ្វីជើងក្រុម Sheffield United ក្នុងលទ្ធផល ១-០ កាលពីថ្ងៃទី ១៦ ខែឧសភា។

ជាមួយនឹងប្រាក់ឈ្នួលរបស់ Rodriguez ត្រូវបានគេរាយការណ៍ថា មានចំនួន២០ម៉ឺនផោនក្នុងមួយសប្តាហ៍ ការផ្លាស់ទៅក្លិបផ្សេងទៀតនឹងក្លាយជាការសន្សំហិរញ្ញវត្ថុដ៏សំខាន់សម្រាប់ Everton។ លោក Benitez បាននិយាយអំពីការខកចិត្តរបស់គាត់អំពីការមិនអាចចុះហត្ថលេខាលើកីឡាករបន្ថែមទៀតដោយសារតែច្បាប់ Financial Fair Play បានបង្ខំឲ្យក្លិបមិនអាចទិញកីឡាករថ្មីបាន។

មុនពេលជ័យជម្នះលើក្រុម Burnley កាលពីថ្ងៃទី១១ ខែកញ្ញាលោក Benitez បាននិយាយអំពីអនាគតរបស់ Rodriguez ថា “វាអាស្រ័យលើកីឡាករជានិច្ច នៅទីបញ្ចប់គាត់មានការសម្រេចចិត្តចុងក្រោយ។ ទីផ្សារខ្លះបើកចំហ ហើយបន្ទាប់មកយើងមានបញ្ហាខ្លះជាមួយច្បាប់ Financial Fair Play។ ដូច្នេះយើងត្រូវពិចារណាជម្រើសណាមួយហើយមើលថាមានអ្វីកើតឡើង” ។

គួរបញ្ជាក់ថា Rodriguez ដែលធ្លាប់លេងឱ្យក្លិប Porto, Monaco និងចំណាយពេលខ្ចីជើងនៅ Bayern Munich បានបង្ហាញខ្លួនចំនួន២៦ប្រកួតនៅក្នុងការប្រកួតទាំងអស់សម្រាប់ក្រុម Everton កាលពីរដូវកាលមុនដោយស៊ុតបញ្ចូលទីបាន៦គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន៩គ្រាប់ ៕

...

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print