សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចាប់ខ្លួនថ្នាក់ដឹកនាំសហជីព៣ រូបបញ្ជូនទៅកាន់តុលាការ ពាក់ពន្ធករណី ក្លែងបន្លំឯកសារ នឹងប្រើប្រាស់ឯកសារក្លែង

ចែករំលែក៖

ភ្នំពេញ ៖ បុរស ៣ នាក់ដែលគេស្គាល់សុទ្ធសឹងជាថ្នាក់ដឹកនាំសហជីពឯករាជ្យការ ពារកម្មករ នៃក្រុមហ៊ុនហ្វីនិក ស៊ីឃ្យូរីធី ស៊ីស្ទីម ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ ខ្លួនបញ្ជូនឡើងតុលាការ កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២ ០២១ ពាក់ពន្ធករណី.ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង(ក្លែងស្នាមមេដៃលើលិខិតសុំអន្តរាគន៍ និងក្លែងហត្ថលេខាលើសេចក្តីថ្លែងការស្តីពីគោលបំណង) ដោយមានវិវាទជាមួយក្រសួងការងារ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ក្នុងអំឡុងខែកម្ភៈ ឆ្នាំ២ ០២១ ។

បុរសទាំង៣ នាក់នោះមាន ៖
១.ឈ្មោះ ពេជ្រ បូរិន អាយុ៥៤ឆ្នាំ មុខរបរ ជាប្រធានសហជីពឯករាជ្យការពារកម្មករ នៃក្រុមហ៊ុន ហ្វីនិក សុីឃ្យូូរិធី ស៊ីស្ទីម ស្នាក់នៅផ្ទះលេខ២T ផ្លូវលំ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ។
២.ឈ្មោះ សៅ មុន្នី អាយុ៥២ ឆ្នាំ មុខរបរ ជាអនុប្រធានសហជីពឯករាជ្យការពារកម្មករ នៃក្រុមហ៊ុន ហ្វីនិក សុីឃ្យូរីធី សុីស្ទេម ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ២០០២ សង្កាត់អូបែកក្អម ខណ្ឌសែន សុខ រាជធានីភ្នំពេញ ។

៣.ឈ្មោះ ប៉ុន អេងសូ អាយុ៤០ ឆ្នាំ មុខរបរ ជាលេខាធិការសហ ជីពឯករាជ្យការពារកម្មករ មានអាស័យដ្ឋានស្នាក់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ការចាប់ខ្លួនថ្នាក់ដឹកនាំសហ ជីព នៃក្រុមហ៊ុនមួយនោះបញ្ជូនទៅតុលាការ សមត្ថកិច្ចធ្វើឡើងតាមការឯកភាពពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេ ញ ដោយយោងទៅលើពាក្យបណ្ដឹងរបស់បុគ្គលម្នាក់ មានមុខរបរ ជាសន្តិសុខក្រុមហ៊ុន ហ្វីនិក សុីឃ្យូរិធី ស៊ីស្ទីម ដូចគ្នា ។

សូមបញ្ជាក់ថា ដើមចមនៃការចាប់ខ្លួនបុរសទាំង៣ នាក់ខាងលើនេះ ផ្តើមចេញកាលពីអំឡុងខែកម្ភៈ ឆ្នាំ២០២១ ពួកគេបានរៀបចំដាក់បញ្ជូលឈ្មោះ សន្តិសុខម្នាក់នោះ រួមទាំងក្លែងស្នាមមេដៃ នឹងហត្ថលេខា ដែលសាម៉ីខ្លួនមិនបានដឹង យកទៅប្រើប្រាស់បង្កើតរចនាសម្ព័នសហ ជីពមួយឈ្មោះថា (សហជីពឯករាជ្យការពារកម្មករ) ដើម្បីបម្រើផលប្រយោជន៍របស់ពួកគេ ។

ក្រោយមកសហជីបនោះតែងតែមានរឿងរកាំរកុះការងារជាមួយក្រុមហ៊ុន ហើយពួកគេបានរៀបចំនូវលិខិតស្នាម ស្នើសុំជួយអន្តរាគមន៍ដាក់ជូននាយកដ្ឋានដោះស្រា យវិវាទការងារ ក្នុងគោលបំណងប្តឹងតតាំងជាមួយក្រុមហ៊ុន ហ្វីនិក ស៊ីឃ្យូរីធី ស៊ីស្ទីម ប៉ុន្តែអ្វីដែលសំខាន់នោះរាល់លិខិតស្នាមរបស់ (សហជីពឯករាជ្យការពារកម្មករ) គឺមានក្លែងស្នាមមេដៃ នឹងហត្ថលេខា ដើមបណ្តឹងនៅក្នុងនោះដែរ ទើបកើតជាការប្តឹងផ្តាល់រហូតចាប់ខ្លួនថ្នាក់ដឹកនាំសហជីព៣ រូប បញ្ជូនឡើងតុលា ការនោះ ។

បច្ចប្បន្នជនសង្ស័យទាំង៣នាក់កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print