នគរបាលស្រុកស្នួលឃាត់រថយន្តត្រេអ៊ីយោធាបន្ទាប់ពីបុកមនុស្សស្លាប់

ចែករំលែក៖

ខេត្តក្រចេះ៖ ស្រ្តីជាអ្នកជិះម៉ូតូម្នាក់ត្រូវបានស្លាប់នៅនិងកន្លែង និងពីរនាក់ទៀតរង របួសធ្ងន់ និងស្រាលបន្ទាប់ពីជួបហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍បង្កឡើងពីរថយន្តកាមេ រីពណ៌ត្រេអ៊ីយោធា បុកជាមួយនិងម៉ូតូ។
នគរបាលចរាចរណ៏ស្រុកស្នួលបានឲ្យដឹងថា​ គ្រោះថ្នាក់ចរាចរណ៏មយយនេះបាន កើតឡើងនៅរសៀលថ្ងៃទី២០ កក្កដា នៅលើផ្លូវជាតិលេខ៧៦ ក្នុងឃុំឃ្សឹម ស្រុកស្នួល ។
រថយន្តបង្កហេតុជាប្រភេទរថយន្តកាមេរីពណ៌ត្រេអ៊ី​ជាកម្មសិទ្ឋរបស់មន្រ្តីយោធាម្នាក់ ឈ្មោះ ឆឹត ភារម្យ មានឋានៈថ្នាក់វរៈសេនីយ៏ទោ បំរើការងារជាយោធាឌឺបេអគ្គបញ្ជា ការទ័ពជើងគោក។ និងក៏បានទុករថយន្តចោល​ហើយរត់គេចខ្លួនបាត់។
ស្រ្តីរងគ្រោះដែលបានស្លាប់ភ្លាមៗនៅនិងកន្លែង ត្រូវបាននគរបាលបង្ហាញអត្ត សញ្ញាណថា ឈ្មោះ សោម ឯម អាយុ៣១ឆ្នាំ ជាអ្នកបើកបរម៉ូតូ និងពីរនាក់ផ្សេងទៀតត្រូវ រងរបួសធ្ងន់ និងស្រាល ។ ជនរងគ្រោះទាំងបីមានទីលំនៅឃុំឃ្សឹម ស្រុកស្នួល។
បន្ទាប់ពីមានការចុះវាស់វែងដល់កន្លែង នគរបាលបានកំណត់ថា មូលហេតុ បង្កឲ្យមានគ្រោះថ្នាក់ដោយសារតែរថយន្តមួយគ្រឿង បានបើកវ៉ា និងបានជ្រុលទៅបុក ជាមួយនិងម៉ូតូជនរងគ្រោះដែលជិះគ្នាបីនាក់​ ចំពីមុខបណ្តាលឲ្យផ្លោងខ្ទាតចំណែកឯ រថយន្តរេចចង្កូតធ្លាក់ស្នាមភ្លោះចិញ្ចើមផ្លូវទៅមុខលែងរួច។
សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តមួយគ្រឿងនេះ ជារថយន្តប្រដេញរបស់ មន្រ្តីយោធារូបនេះ នៅលើដងផ្លូវសម្រាប់កាក់ទារលុយពីការដឹកជញ្ជូនបទល្មើសផ្សេងៗ។
អធិការរងទទួលបន្ទុកចរាចរណ៏ស្រុកស្នួលលោកវរៈសេនីយ៍ត្រី កែ វិណូ បានឲ្យ ដឹងថា បន្ទាប់ពីបង្កហេតុអ្នកបើករថយន្តបានគេចខ្លួន ចំនែកឯរថយន្តមួយគ្រឿងនេះត្រូវ បាននគរបាលនាំមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាន រង់ចាំការដោះស្រាយ៕

20150720-204400.jpg

...

20150720-204356.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print