ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បន្តនាំយកអំណោយចែកដល់បងប្អូនពលករខ្មែរចំនួន ៦០គ្រួសារ ដែលកំពុងជួបការលំបាកខ្លាំងដោយសារការរីករាតត្បាតជំងឺកូវីដ១៩

ចែករំលែក៖

ប្រទេសថៃ: នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដឹកនាំដោយលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ និងមន្ត្រីការទូត បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគរួមមាន អង្ករ ត្រីខ បន្លែ និងសាច់ស្រស់ ចុះចែកដល់បងប្អូនពលករខ្មែរចំនួន ៦០គ្រួសារ ដែលកំពុងជួបការលំបាកខ្លាំងដោយសារការរីករាតត្បាតជំងឺកូវីដ១៩ នៅស្រុកប៉្លែងយ៉ាវ ខេត្តឆាក់ឈើងសៅ។

សូមជម្រាបជូនថា, កន្លងមកក្រុមការងារស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដឹកនាំដោយលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ និងមន្ត្រីការទូត តែងតែបាននាំយកនូវអំណោយជាសម្ភារៈ ផ្សេងៗចែកជូនដល់ពលករខ្មែរបម្រើការនៅក្នុងប្រទេសថៃជាបន្តបន្ទាប់ គ្រាជួបការលំបាកនៃការរាតត្បាតជំងឺកូវីដ-១៩ ។ ហើយនៅប្រទេសថៃនេះផងដែរ កុំមានការឆ្លងជំងឺ covid-19 មានចំនួនច្រើន ទើបក្រុមការងារស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ តែងធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅប្រទេសថៃមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពតាមវិធានការរបស់ច្បាប់ក្នុងប្រទេសថៃ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print