លោកព្រំ សំខាន់ អភិបាលនៃគណៈអភិបាលខណ្ឌចំការមន រួមជាមួយកម្លាំងចម្រុះខណ្ឌចំការមនធ្វើការវាយកម្ទេចទូហ្គេម

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ លោកព្រំ សំខាន់ អភិបាលនៃគណៈអភិបាលខណ្ឌចំការ រួមជាមួយកម្លាំងចម្រុះខណ្ឌចំការមនវាយកម្ទេចទូហ្គេមនៅក្នុងសាលាភូមិ៦ ផ្លូវ៤៣០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ទូហ្គេមដែលត្រូវបានកម្ទេចទាំងអស់សរុប១៤ទូហ្គេម ក្នុងនោះលោក ព្រុំ សំខាន់អភិបាលខណ្ឌចំការមនបានថ្លែងប្រាប់ឲ្យដឹងក្នុងពិធីកំទេចទូហ្គេមខាងលើនេះ នៅក្នុងសាលាបឋមសិក្សា ភូមិ៦ ក្នុងសង្កាត់ទួលទំពូងទី២ ក្នុងការបង្ក្រាបនេះធ្វើឡើងគឺអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីអំពីភូមិ-សង្កាត់ មានសុវត្ថិភាព ដែលនៅក្នុងនោះហាមមិនឲ្យមានការប្រព្រឹត្តិ ល្បែងស៊ីុសងនៅក្នុងមូលដ្ឋាន ដែលវាជាអំពើអសកម្ម។

បើតាមប្រភពព័ត៌មានពីលោក ប៊ុន សុភ័ក្រ អភិបាលរងខណ្ឌចំការមន ដែលបានដឹកនាំកម្លាំងក្នុងការចុះបង្ក្រាប និងរឹបអូសទូហ្គេមខាងលើនេះ កន្លងមកនេះកម្លាំងអាជ្ញាធរខណ្ឌចំការមន បានធ្វើការចុះបង្ក្រាប និងរឹបអូសទូហ្គេមទំាងនេះ តាំងពីអំឡុងខែមីនាមកម្លះ ក្នុងសង្កាត់ទំនុបទឹក និងសង្កាត់ទួលស្វាយព្រៃ២។

លោកបានបន្តទៀតថា ការបង្រ្កាកន្លែងបើកហ្គេម ជាពិសេសហ្គេមបាញ់ត្រីនេះ ព្រោះវាជាប្រភពនៃល្បែងស៊ីសង ដែលបានបង្កផលប៉ះពាល់ដល់ការសិក្សារបស់សិស្ស ធ្វើឲ្យពួគគេគេចវេសការរៀនសូត្រពីសាលារៀន ហើយល្បែងទំាងនេះក៏ជាប្រភពនៃបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ផងដែរ។

ចំពោះម្ចាស់ទីតាំងវិញ ត្រូវបានអភិបាលរងរូបនេះបញ្ជាក់ថា ខាងសាលាខណ្ឌបានធ្វើការអប់រំ និងណែនាំដល់ពួកគាត់មិនឲ្យបើកអាវីកម្មរបៀបនេះតទៅទៀតទេ ព្រោះវាផ្ទុយទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដែលមិនឲ្យកើតមានល្បែងស៊ីុសងនៅក្នុងមូលដ្ឋាន ហើយម្ចាស់ទីតំាងទំាងអស់នោះ បានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរឈប់ប្រកបរបរនេះទៀតហើយ៕

20160331185639 (1)

20160331185638

20160331185640

20160331185639

20160331185823

ដោយ៖ ស រស្មី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print