ភ្នំពេញ៖ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនគ្រួសារក្រីក្រចំនួន ១៥គ្រួសារ នៅសង្កាត់ព្រៃស ខណ្ឌដង្កោ។
អំណោយដែលត្រូវយកទៅចែកជូនប្រជាពរដ្ឋក្រីក្រទាំង ១៥គ្រួសារនោះ រួមមាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត០១កញ្ចប់ (មុង១+ ភួយ១+ក្រមា១+សារ៉ុង១) និងថវិកា ៣ម៉ឺនរៀល៕
ដោយ៖ ជីម ភារ៉ា ដង្កោ
...