ប្រធានសហគមន៍ព្រៃឈើត្រពាំងល្ពាក់ អំពាវនាវដល់អាជ្ញាធរ និងសប្បុរសជននានាជួយកសាងសមិទ្ធផលបន្ថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

ចែករំលែក៖

ខេត្ត​កំពង់ធំ៖ បើ​យោង​តាម​ប្រភពព័ត៌មាន​ពីមន្ទីរព័ត៍មានខេត្តកំពង់ធំ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ថា៖​ដោយសារសហគមន៍ព្រៃឈើត្រពាំងល្ពាក់នៅមានការខ្វះខាតនូវសម្ភារ និងថវិកាមួយចំនួនសម្រាប់អភិវឌ្ឍនៅក្នុងសហគមន៍ព្រៃឈើ ដូច្នេះហើយ សមាជិកសមាជិការ សហគមន៍ព្រៃឈើត្រពាំងល្ពាក់ និងបងប្អូនប្រជាពលរដ្ឋសុំអំពាវនាវដល់អាជ្ញាធរមូលដ្ឋាននិងសប្បុរសជននានាជួយកសាងសមិទ្ធផលបន្ថែមទៀតដើម្បីឱ្យមានការរីកចម្រើនអោយក្លាយទៅជាតំបន់ទេសចរណ៍សម្រាប់ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនានៅក្នុងសហគមន៍ព្រៃឈើត្រពាំងល្ពាក់ ស្ថិតនៅភូមិនីពេជ(ខ) ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

មន្ទីរព័ត៍មានខេត្តកំពង់ធំ​ បានបន្ថែមថា​ ការអំពាវនាវធ្វើឡើងនៅថ្ងៃទី២៣​ ខែកញ្ញាម្សិលមិញនេះ​ តាមរយៈអ្នកយកព័ត៌មានរបស់យើង។

បេី​តាមលោក ខៀវ ខូយ ប្រធានសហគមន៍ព្រៃឈើត្រពាំងល្ពាក់រៀបរាប់ ពីសារៈប្រយោជន៍នៃសហគមន៍ព្រៃឈើដែលជាសម្បត្តិធម្មជាតិ ដែលបងប្អូនជាពលរដ្ឋកំពុងថែរក្សាមានផ្ទៃដីជាង ៣០០ហិតា ក្នុងនោះមានចិញ្ចឹសត្វជ្រូកព្រៃ ចិញ្ចឹមកង្កែប ចិញ្ចឹមមាន់ ទា និងត្រី និងសត្វជាច្រើនផ្សេងៗទៀត ហើយសព្វថ្ងៃកំពុងតែដាំកូនឈើ មានកូនឈើបេង កូនឈើធ្នង់ កូនឈើក្រញូង កូនឈើអាកាស្យា និងត្រពាំងផ្អែម ក្នុងផ្ទៃដីចំនួន១៣ហិចតា ដើម្បីរក្សាព្រៃឈើផង និងដើម្បីមានសោភ័ណភាព និងទាក់ទាញបងប្អូនប្រជាពលរដ្ឋមកកម្សាន្តនៅទីនេះ។

លោកក៏បានបន្តទៀតថា ដើម្បីចូលរួមចំណែកថែរក្សានូវធនធានធម្មជាតិនេះ យើងទាំងអស់គ្នាចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយថែមទៀតនូវប្រយោជន៍នៃការប្រមូលធនធានធម្នជាតិ ព្រមទាំងរៀបចំឱ្យក្លាយទៅជារមណីយដ្ឋានដ៏ស្រស់បំព្រងមួយ។ ក្នុងមួយឆ្នាំពួកគាត់អាចរកចំណូលពីព្រៃសមគមន៍នេះបាន១ថ្ងៃ ៣ម៉ឺនរៀល ទៅ៥ម៉ឺនរៀលដែល បានមកពីការដើរបេះផ្លែឈើព្រៃ ផ្សិត វល្លិ៍ កាប់កូនឈើទៅធ្វើទ្រុងមាន់ ទា ទ្រុងគោ ក្របី និងខ្ទម ។ល។

សូមបញ្ជាក់ថា​ សហគមន៍ព្រៃឈើត្រពាំងល្ពាក់នេះមានចំងាយពីទីរួមខេត្តកំពង់ធំ ៤០គីឡូម៉ែត្រ តាមបណ្តោយផ្លូវជាតិ៦ មកដល់ចំណុចផ្សារតារាម បត់ស្តាំដៃត្រង់រហូត ប្រមាណជា ១០គីឡូម៉ែត្រ ដល់វត្តនីពេជ បត់ស្តាំត្រង់ ប្រមាណ៥គីឡូម៉ែត្រ ដល់ទីតាំងសហគមន៍ព្រៃឈើត្រពាំងល្ពាក់៕ដោយ​៖សហការី​

...


ប្រភពព័ត៌មាន​ពីមន្ទីរព័ត៍មានខេត្តកំពង់ធំ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print