លោក Ronald Koeman កាន់តែរងសម្ពាធបន្ទាប់ពី Barcelona ស្មើជាមួយ Cadiz

ចែករំលែក៖

សម្ពាធបានបន្តកើនឡើងលើគ្រូបង្វឹកក្រុម Barcelona លោក Ronald Koeman បន្ទាប់ពីក្រុមរបស់លោកត្រូវបានបញ្ចប់ក្នុងលទ្ធផលស្មើដ៏ខកចិត្តនៅលើក្រុមម្ចាស់ផ្ទះ Cadiz ។

កាតក្រហមរបស់ Frenkie de Jong បានឃើញកីឡាករក្រុម Barcelona លេងមានគ្នា១០នាក់សម្រាប់២៥នាទីចុងក្រោយ ដោយលោក Koeman ត្រូវបានបណ្តេញចេញក្នុងរយៈពេលប៉ុន្មានវិនាទីចុងក្រោយចំពោះការមិនយល់ស្របនៃការពិន័យកាតក្រហមនេះ។

ឥឡូវនេះក្រុម Barcelona ទើបតែឈ្នះ២លើកពីការប្រកួតក្របខ័ណ្ឌ La Liga ៥លើក ខណៈការរំពឹងទុកអំពីអនាគតរបស់លោក Koeman កាន់តែរងសម្ពាធក្រោយដឹកនាំដើមរដូវកាលនេះមិនបានល្អដូចអ្វីដែលបានរំពឹងទុក។

លោក Koeman មានការខឹងសម្បាយ៉ាងខ្លាំងបន្ទាប់ពីទទួលបានកាតលឿងដ៏អាក្រក់២ដងសម្រាប់ De Jong ក្នុងរយៈពេល៤នាទីបន្ទាប់ពីការសម្រាកនាំឱ្យក្រុម Cadiz បង្កើតឱកាសចុងក្រោយជាច្រើនក្នុងការឈ្នះការប្រកួតនេះដោយបានការពារយ៉ាងពេញទំហឹង។

ការខកចិត្តនេះបានធ្វើឱ្យលោក Koeman កាន់តែធ្វើឲ្យក្រុម Barcelona ពិបាកនឹងតាមទាន់ក្រុមខ្លាំងៗដែលកំពុងឈរកំពូលតារាង La Liga ខណៈដែលគាត់ត្រូវបានគេបណ្តេញចេញពីទីលានដោយសារឈ្លោះប្រកែកគ្នា ។

លោក Koeman បាននិយាយថា “បញ្ហាមួយគឺនៅប្រទេសអេស្ប៉ាញពួកគេបញ្ជូនអ្នកទៅដោយគ្មានអ្វីសោះ។ ពួកគេមិននិយាយពីមូលហេតុទេ ពួកគេគ្រាន់តែនិយាយពីអាកប្បកិរិយា។ មនុស្សគ្រប់គ្នាបានឃើញពេលមានគ្រាប់បាល់ទី២នៅលើទីលានដែលអ្នករាល់គ្នាត្រូវមើលវា”។

លោកបន្តថា “ខ្ញុំពិតជារឹងមាំ ខ្ញុំមិនអាចឈ្នះការប្រយុទ្ធជាមួយសារព័ត៌មានបានទេ ខ្ញុំនឹងបញ្ចូលថាមពលរបស់ខ្ញុំទៅក្នុងក្រុម និងជាមួយកីឡាករ។ ខ្ញុំនៅតែឃើញអាកប្បកិរិយាអស្ចារ្យរបស់កីឡាករនិងសម្រាប់ខ្ញុំដែលសំខាន់បំផុត អ្វីដែលសារព័ត៌មានកំពុងសរសេរយើងត្រូវតែបន្តនោះគឺជាការងាររបស់ខ្ញុំ”។

សម្ពាធកំពុងបង្កើតឡើងលើលោក Koeman បន្ទាប់ពីការចាប់ផ្តើមរដូវកាលដែលបានឃើញក្រុមយក្ស Barcelona ស្មើ៣ប្រកួតក្នុងចំណោមការប្រកួតលីក៥លើកដំបូងរបស់ពួកគេ និងចាញ់ក្រុម Bayern Munich ៣-០ ក្នុងការប្រកួតបើកឆាកពានរង្វាន់ក្របខ័ណ្ឌ Champions League កាលពីសប្តាហ៍មុន។

អតីតខ្សែបម្រើរបស់ក្លិប Barcelona រូបនេះមិនត្រូវបានជួយដោយស្ថានភាពហិរញ្ញវត្ថុដ៏លំបាករបស់ក្លិបដែលបានរក្សាទុក Lionel Messi និងឲ្យចាកចេញពីក្លិបនៅរដូវក្តៅ ហើយបានទុកឱ្យឱកាសឲ្យកីឡាករក្មេងៗនិងគ្មានបទពិសោធន៍ទៅវិញ។

ទំនាក់ទំនងរបស់បុរសវ័យ៥៨ឆ្នាំរូបនេះជាមួយប្រធានក្លិបលោក Joan Laporta មានភាពតានតឹងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះជាមួយនឹងការរំពឹងទុកថា ការផ្លាស់ប្តូរកំពុងត្រូវបានពិចារណាផងដែរ ៕

...

(រូបភាព ៖ BBC Sport)ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print