ខេត្តកំពង់ចាម៖ យោងតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាមកំលាំងជំនាញអាវុធហត្ថ បានចះុបង្រ្កាបករណីជួញដូរគ្រឿងញៀនទទួលបានលទ្ធផលជាបន្តបន្ទាប់។
លោកវរសេនីយ៍ សែម ឃាង ប្រធានមន្ទីរ យុត្តិធម៍ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ឲ្យដឹងថា កាលពីវេលាម៉ោង១២និង00នាទីថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៦ កំលាំងកងរាជអាវុធហត្ថខេត្តកំពង់ចាមបាន ចុះបង្រ្កាបមេខ្លោងជួញដូរនិងផ្តល់ទីតាំងអោយប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មទាំងយប់ទាំងថ្ងៃចំនួន៥នាក់នៅចំណុចផ្ទះរបស់ជនសង្ស័យស្ថិតក្នុងភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។
លោកបានឲ្យដឹងដែរថា ជនសង្ស័យដែលជាមេខ្លោងជួញដូរគ្រឿងញៀនយ៉ាងសកម្មនេះ លោកមេបញ្ជាការបានដាក់បទបញ្ជាដល់កំលាំងជំនាញអោយចុះតាមដានធ្វើការស្រាវជ្រាវសើុបអង្កេតអស់រយ:ពេលជាងពីរខែកន្លងមកហើយ រហូតដល់ធ្វើការបង្រ្កាបបាន។ ហើយជនសង្ស័យខាងលើ ទី១ ឈ្មោះ ណេន គីមហួ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ(ជាមេខ្លោង) ទី២ឈ្មោះ ឃុត ម៉ក់ ភេទប្រុស អាយុ៣៥ឆ្នាំ ទី៣ ឈ្មោះ ហុង គីមឡេងភេទប្រុសអាយុ១៧ឆ្នាំ ទី៤ ឈ្មោះ ហុង គីមហ៊ន់ ភេទប្រុសអាយុ២0ឆ្នាំ ទាំងបួនខាងលើ មានទីលំនៅភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។និងទី៥ ឈ្មោះ ហ៊ាង សម្បត្តិ ភេទប្រុសអាយុ២១ឆ្នាំ រស់នៅភូមិប្រសើ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
លោកបន្តថា ក្នុងនោះកំលាំងជំនាញដកយកវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌ស(ទឹកកក)ចំនួន១៥កញ្ចប់(ធំចំនួន៤កញ្ចប់ តូចចំនួន១១កញ្ចប់)មានទម្ងន់៤០.៥៧ក្រាម ទូរស័ព្ទដៃចំនួន៥ គ្រឿង ថង់ប្លាស្ទិកនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ ដាវសាមរ៉ៃចំនួន២ដើម ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១គ្រឿង គ្រាប់អាវុធខ្លីចំនួន២គ្រាប់(ម៉ាកK59) ស្លាកលេខម៉ូតូចំនួន១(កំពង់ចាម1L1778)។
ដោយឡែកនិងបន្ទាប់មកទៀតនៅវេលាម៉ោង៧និង៤៥នាទី ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៦ កំលាំជំនាញ បានធ្វើរការ ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនមួយកន្លែងទៀត នៅចំណុចភូមិទី១០សង្កាត់ ក្រុង ខេត្តកំពង់ចាម។ ហើយជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យដែលជាមេខ្លោងជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងក្រុងកំពង់ចាម បានចំនួន២នាក់ ទី១ ឈ្មោះ ឯក មករា ហៅស្នាច្រាញ ភេទប្រុសអាយុអាយុ៣២ឆ្នាំ ទី២ ឈ្មោះ ឯក វិច្ឆិការ ហៅកា ភេទប្រុសអាយុ២៦ឆ្នាំ ទាំងពីនាក់ជាបងប្អូនបង្កើត រស់នៅភូមិទី១០សង្កាត់ ក្រុង ខេត្តកំពង់ចាម។ និងដកហូតនូវវត្ថុតាងរួមមាន ម្សៅក្រាមពណ៌ស(ទឹកកក)ចំនួន២កញ្ចប់ ធំ១កញ្ចប់ ទម្ងន់៨៨.៣២ក្រាម ជញ្ជីងអេលិចត្រូនិច១ គ្រឿង ថង់ប្លាស្ទិកសំរាប់ច្រកគ្រឿងញៀនមួយចំនួនធំ ទូរស័ព្ទដៃ១គ្រឿង។
លោកក៏បានបញ្ជាក់ឲ្យទៀតថា ហើយនៅថ្ងៃនេះកំលាំងជំនាញនិងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅតុលាការចាត់ការតាមច្បាប់៕
ដោយ៖ វណ្ណះ