បាក់រណ្តៅដីរ៉ែមាសនៅស្រុកភ្នំព្រឹកសង្កត់មនុស្សស្លាប់ម្នាក់

ចែករំលែក៖

បាត់ដំបងៈ បើគិតមកទល់នឹងម៉ោង៧ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ សពបុរស វ័យចំណាស់ម្នាក់មិនទាន់ត្រូវបានយកចេញពីរណ្តៅរ៉ែមាសនៅឡើយទេ បន្ទាប់ពីពួកគេបាននាំគ្នាចុះទៅក្នុងរណ្តៅដើម្បីរុករករ៉ែមាស ដែលជាតំបន់ហាមឃាត់របស់អង្គភាព ជំនាញ នាពេលកន្លងមក ។

តាមការអោយដឹងពីកំលាំងកងរាជអាវុធហត្ថស្រុក បានបញ្ជាក់ថាៈ​ នៅវេលាប្រមាណជា ម៉ោង០០និង៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី១ ខែមេសានេះ មានប្រជាពលរដ្ឋ
ចំនួន៤នាក់ ដែលរស់នៅភូមិអូរល្ហុង ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បាន នាំគ្នារុកព្រៃចូលទៅកាន់តំបន់រុករករ៉ែមាស ដែលមានទីតាំងទល់មុខនឹងភូមិថ្នល់បត់​ ឃុំអូររំដួល ស្រុកភ្នំព្រឹក ។
ក្នុងការរុករកនេះ ពួកគេបានចាប់ផ្តើមចុះទៅក្នុងរណ្តៅចាស់ដែលត្រូវគេបោះបង់ដើម្បីធ្វើការគាស់កកាយយករ៉ែមាសចេញពីរណ្តៅ ។ នៅពេលនោះដែរគឺជនរងគ្រោះឈ្មោះ នួន ទ្រា ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិអូរល្ហុង ជាអ្នកចុះទៅក្នុងបាតរណ្តៅដែលមានជម្រៅជ្រៅបង្គួរ ។
មួយសន្ទុះក្រោយមកក៏មានការឆោរឡោឡើង ដោយសារតែរណ្តៅដែលជនរងគ្រោះកំពុង ចុះនោះបានបាក់ដីយ៉ាងធំសង្កត់ទៅលើជនរងគ្រោះដែលកំពុងអង្គុយក្នុងបាតរណ្តៅធ្វើអោយមានការថប់ដង្ហើមស្លាប់ភ្លាមៗផងដែរ ហើយក្រុមបក្ខពួកដែលនៅសេសសល់ចំនួន៣នាក់ បានខំប្រឹងប្រែងជួយជីកកកាយដើម្បីទាញយកជនរងគ្រោះអោយចេញផុតពីបាតរណ្តៅប៉ុន្តែពួកគេមិនអាចទាញយកបានឡើយ គឺរហូតដល់ព្រឹកទើបយកសពបាន ។
លោក អ៊ាន មាឃ ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានលើកឡើងថា កន្លងមកលោកបានចេញសារាចរណែនាំម្តងជាពីរដងរួចមកហើយ ដើម្បីអោយសមត្ថកិច្ចក៏ដូចជាអាជ្ញាធរនៅតាមតំបន់នោះជួយរារាំង និងទប់ស្កាត់រាល់បទល្មើសនៃការរុករករ៉ែមាសនេះ ដើម្បីអោយពួកគេធ្វើច្បាប់អោយបានត្រឹមត្រូវ ។

image image image image

 

ដោយ​ សហការ

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print