មន្ត្រីរដ្ឋបាលជលផល និងយោធា ចុះពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ នៅស្រុកបាកាន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោក ថៃ សីលាលីតា នាយរងខណ្ឌរដ្ឋបាលជលរងនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំងសង្កាត់រដ្ឋបាលជលផលបាកាន រួមសហការដោយកងកម្លាំងយោធាតំបន់ប្រត្តិបត្រការសឹករងខេត្ត ចុះពិនិត្យ និងបង្រ្កាបឧបករណ៍ចាប់ត្រី របាំងស្បៃមុង និងរបាំងសាច់អួន ដោយបំផ្លាញចោលនូវឧបករណ៍ជាវត្ថុតាង និងចាក់លែងត្រីចំរុះចូលទឹកបឹងធម្មជាតិ(ទន្លេសាប)វិញផងដែរ ។

ករណីមន្ត្រីរដ្ឋបាលជលផល និងយោធារួមសហការបង្រ្កាបបទល្មើសនេសាទខាងលើ ធ្វើឡើងនារសៀលថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចចុងព្រែកតាឡែនដល់ព្រែកទឹកពុះ ស្ថិតនៅភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

លោក នាយរងខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់បានឲ្យដឹងថា លទ្ធផលៈ បង្រ្កាប២ករណីរុះរើបំផ្លាញចោលនូវឧបករណ៍ជាវត្ថុតាងរួម ដូចជាៈ របាំងស្បៃមុង និងរបាំងសាច់អួនចំនួន៥ខ្សែ ស្មើនឹងប្រវែងចំនួន១.៦៥០ម៉ែត្រ ក្បាលបរ និងលូកងស្បៃមុងចំនួន១០គ្រឿង បង្គោលចំរឹងចំនួន៤៨០ដើម ថែមទាំងចាក់លែងត្រីចំរុះចូលទឹកបឹងធម្មជាតិ(ទន្លេសាប)ទម្ងន់ចំនួន៤០គីឡូក្រាមផងដែរ ។

លោក បញ្ជាក់ទៀតថា ចំពោះលទ្ធផលនៅនេះមិនទាន់ដឹងអំពីលទ្ធផលនៅឡើយទេ ខណៈកម្លាំងកំពុងអនុវត្តការងារយ៉ាងមមាញឹក ៕

...

ដោយៈ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print