អ្នកប្រើប្រាស់ iPhone 13 មួយចំនួនមិនអាចប្រើមុខងារបើកសោទូរសព្ទជាមួយនឹងនាឡិកាវៃឆ្លាត Apple Watch

ចែករំលែក៖

ភ្នំពេញ, នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, មិនទាន់ទាំងបានប៉ុន្មានថ្ងៃផងបន្ទាប់ពីក្រុមហ៊ុន Apple បានចាប់ផ្ដើមដាក់លក់ទូរសព្ទ iPhone 13 ជាផ្លូវការ អ្នកប្រើប្រាស់មួយចំនួនបានធ្វើការរអ៊ូរទាំនៅក្នុងប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គមទាក់ទងទៅនឹងបញ្ហាដែលពួកគេមិនអាចប្រើមុខងារបើកសោទូរសព្ទជាមួយនឹងនាឡិកាវៃឆ្លាត Apple Watch។

អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថា, អ្នកប្រើប្រាស់ខ្លះបានរាយការណ៍ថា នៅពេលដែលពួកគេព្យាយាមបើកប្រើមុខងារនេះ នៅក្នុងទូរសព្ទ “Unlock with Apple Watch” ប៊ូតុងសម្រាប់បើកប្រើមុខងារមិនមានដំណើរការ។ សម្រាប់អ្នកប្រើប្រាស់មួយចំនួនទៀត ពួកគេបានទទួលសារ “Unable to communicate with Apple Watch” ទៅវិញបន្ទាប់ពីពួកគេព្យាយាមបើកប្រើមុខងារនេះ។

គួរបញ្ជាក់ផងដែរថា កាលពីខែមេសាកន្លងទៅក្រុមហ៊ុន Apple បានបន្ថែមមុខងារដែលអាចឱ្យអ្នកប្រើប្រាស់បើកសោទូរសព្ទជាមួយនឹងនាឡិកាវៃឆ្លាត Apple Watch ដើម្បីធ្វើឱ្យការប្រើប្រាស់ទូរសព្ទ iPhone កាន់តែមានភាពងាយស្រួល ព្រោះការបើកសោទូរសព្ទដោយប្រើផ្ទៃមុខមិនអាចដំណើរការបានដោយសារអ្នកប្រើប្រាស់ជាច្រើននាពេលបច្ចុប្បន្នតម្រូវឱ្យពាក់ម៉ាសដើម្បីការពារពីការឆ្លងនៃមេរោគកូវីដ១៩៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print