អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៤​ ខែកញ្ញា​!​ មានចំនួន ៨ករណី៖ឃាត់ខ្លួន (អប់រំ និងពិន័យ)​ ១៧នាក់​,គ្មានការឃាត់យានយន្ត និងពិន័យជាប្រាក់ ចំនួន ១,២០០,០០០រៀល

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ ​និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២៥ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៤ ខែកញ្ញា​ ឆ្នាំ​២០២១​។

​លោក​ គឹម​ សន្តិភាព​ បានបញ្ជាក់បន្ថែមថា​ សេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១៖​ កាអនុវត្តវិធានការច្បាប់មានចំនួន ៨ករណី៖
១.ឃាត់ខ្លួន (អប់រំ និងពិន័យ)​ ១៧នាក់​
២.ឃាត់យានយន្ត (គ្មាន)
៣.ពិន័យជាប្រាក់ ចំនួន ១,២០០,០០០រៀល។

គួរបញ្ជាក់ថា​ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃសៅរ៍​ទី​២៥នេះដែរ​​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៨១៦នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៥៥៤នាក់ និងករណីស្លាប់​ ២១នាក់​។​ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ​ ចំនួន​អ្នកឆ្លងជំងឺកូវីដ-១៩​ សរុប​ ១០៨,២៥៧ នាក់​ ក្នុងនោះ​ អ្នកជាសះស្បើយមានចំនួ​ន​ ១០០,១៨២ នាក់​ និង អ្នកស្លាប់​ ២,២១៨នាក់។ ចំណែក​សម្រាប់​ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១​ ក្នុងនោះ​ចាប់ពីអាយុ ១៨ឆ្នាំ ឡើងទៅបានចំនួន 98.70%,​ និងចាប់ពីអាយុ ១២​ ទៅដល់១៧ឆ្នាំបានចំនួន​ 88.87%​៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print