សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា​ សៅ ទី ចាត់ឱ្យតំណាងនាំយកទេយ្យទៀន ប្រគេនដល់ព្រះសង្ឃក្នុងវត្តប្រជុំនទី ហៅវត្តក្រពើហា

ចែករំលែក៖

ភ្នំពេញ​៖​ នៅក្នុងអំឡុងពេលនៃការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ (ចាប់ពីបិណ្ឌទី៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃកាន់បិណ្ឌទី៤ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានចាត់ឱ្យ​លោក តាំង ឈុនទី នាយករងខុទ្ទកាល័យសម្តេចអគ្គមហាពញាចក្រី​ ហេង​ សំរិន​ ប្រធានរដ្ឋសភា​ នាំយកទេយ្យទាន ទេយ្យវត្ថុចាំបាច់នានា និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ នៅក្នុងវត្តប្រជុំនទី ហៅវត្តក្រពើហា ក្រុងតាខ្មៅ ខេត្តកណ្តាល។

ទេយ្យទាន ទេយ្យវត្ថុរួមមាន៖ បច្ច័យ​ ២០លានរៀល ស្លាដក់ ១០០ (បច្ច័យស្រោមសំបុត្រ ២០មុឺនរៀលក្នុង១អង្គ) អង្គរ ៥តោន ត្រីខ ២០កេស ទឹកសុីអុីវ ៣០យូរ ប៊ីចេង ១០០គីឡូក្រាម​ មី ១៥កេសធំ ទឹកដោះគោ ១០០កេសធំ ស្ករស ១០០គីឡូក្រាម​ តែ ១០គីឡូក្រាម ទឹកសុទ្ធ ៥០កេស ទឹកក្រូច/ទឹកផ្លែឈើ ៥០កេស។

ជាមួយគ្នានោះ ព្រះចៅអធិការវត្ដខាងលើ បានមានសង្ឃដីកាថ្លែងអំណរគុណចំពោះ​ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ព្រមទាំងក្រុមគ្រួសារនិងសហការី ដែលបានយកចិត្ដទុកដាក់ព្រះសង្ឃនៅក្នុងវត្ដអារ៉ាម ក្នុងអំឡុងពេលជំងឺកូវីដ-១៩​ លើសពីនោះ សម្តេចតែងតែចូលរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន។

សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគនៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅសាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិតឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់ យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។ ទាំងនេះគឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នារបស់ជនជាតិខ្មែរជាយូរមកហើយ។ សម្រាប់ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២១ នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print