លោក​ ស​ សុខា​ ពិធីបិទវេទិកាជ្រុងមួយនៃយុវជន “យុវជនឆ្ពោះទៅកាន់សហគ្រិនភាពក្នុងសម័យឌីជីថល”

ចែករំលែក៖

ភ្នំពេញ៖ នេះបេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​លោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន​ និងកីឡា​ រួមជាមួយភរិយា ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានចូលរួមជាគណៈអធិបតីក្នុងពិធីបិទវេទិកាជ្រុងមួយ នៃយុវជន ក្រោមប្រធានបទ “យុវជនឆ្ពោះទៅកាន់សហគ្រិនភាពក្នុងសម័យឌីជីថល” ដែលសហការរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និង ដឹ គូរូ (The GURU) តាមប្រព័ន្ធវីដេអូ Zoom ។

លោក​ ស​ សុខា​ បានបញ្ជាក់បន្ថែមទៀតថា​ ដើម្បីឱ្យការសិក្សាកាន់តែទទួលបានជោគជ័យថែមទៀត អ្នកសិក្សាទាំងឡាយ ត្រូវតែប្រកាន់ជំហ និងមានជំនឿជាក់លើខ្លួនឯង មានការតស៊ូ ព្យាយាម អត់ធ្មត់ក្នុងការសិក្សា ដើម្បីឈានឆ្ពោះទៅសម្រេចក្តីស្រមៃ និងបំណងប្រាថ្នារបស់ខ្លួន នៅពេលអនាគត ។ ក្នុងនោះអ្នកសិក្សា គួរគប្បីលះបង់នូវពាក្យចំនួន ៥ ដែលមិនគួរនិយាយ ឬទុកនៅក្នុងចិត្តនោះឡើយ រួមមាន ៖

ទី១. ពាក្យថា “ពិបាក” ក្រោយពេលដែលនិយាយពាក្យថា ពិបាក នោះវានឹងរារាំងដល់សមត្ថភាពរបស់យើងមួយរំពេច ។ ប្រសិនបើយើងប្រកាន់យកពាក្យនេះទុកក្នុងចិត្តនោះយើងមិនអាចជម្នះឧបសគ្គទាំងឡាយក្នុងជីវិតយើងបានទេ ។

ទី២. ពាក្យថា “ធ្វើមិនបាន” ព្រោះពាក្យនេះវានឹងក្លាយទៅជាភាពទន់ជ្រាយ អាចធ្វើឱ្យយើងបោះបង់ចោលនូវអ្វី ដែលកំពុងធ្វើ ឬបិទបាំងនូវចំណេះដឹងថ្មីៗ ដែលយើងមិនធ្លាប់ជួប ។ យើងត្រូវគិតថា គ្មានអ្វីមួយដែលយើងមិនអាចធ្វើបាននោះទេ គ្រាន់តែពេលខ្លះ វាត្រូវការពេលវេលាតែប៉ុណ្ណោះ ។ ការព្យាយាមនឹងបានសំរេច ។

៣. ពាក្យថា “អស់សង្ឃឹម” ព្រោះពាក្យនេះប្រសិនបើយើងនិយាយចេញមកពេលណា នោះកម្លាំងទាំងអស់របស់យើង ទាំងកម្លាំងកាយចិត្ត នឹងត្រូវបាក់ស្រុតចុះ ។ ដូច្នេះត្រូវចេះលើកទឹកចិត្តខ្លួនឯង និងមានក្តីសង្ឃឹមជានិច្ច ។

៤. ពាក្យថា “ខ្ជិល” ពាក្យនេះមិនគួរនិយាយ សូម្បីតែនិយាយលេងក៏ដោយ ព្រោះវានឹងបង្កើតការ ដែលមិនមានទំនួលខុសត្រូវ ។ បើយើងប្រកាន់យកពាក្យនេះទុកក្នុងចិត្ត វាស្មើនឹងយើងទទួលយកការបរាជ័យក្នុងជីវិតបាត់ទៅហើយ ។

៥. ពាក្យថា “ហត់” នៅពេលដែលយើងនិយាយពាក្យទាំងនេះចេញមក រាងកាយទាំងមូល នឹងតបស្នងមកវិញនូវភាពហេវហត់ ទន់ខ្សោយមួយរំពេច ។ ដូច្នេះធ្វើអ្វីក៏ដោយ គឺយើងត្រូវតែចេះប្រមាណកម្លាំង ឬស្ទាបស្ទង់កម្លាំង ពេលខ្លះបើហត់ ត្រូវតែសម្រាកបន្តិចឲ្យមានកម្លាំង រួចធ្វើដំណើរទៅមុខបន្តទៀត នោះទើបយើងអាចសម្រេចលទ្ធផល៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print