ប្រជាពលរដ្ឋជួបការលំបាក និងមានជីវភាពខ្វះខាតចំនួន៣០គ្រួសារ នៅក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់​ ទទួលបាន​អំណោយ​ពីលោកហ៊ុន ណេង

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ ប្រជាពលរដ្ឋជួបការលំបាក និងមានជីវភាពខ្វះខាតចំនួន ៣០គ្រួសារ ស្ថិតនៅក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទទួលបានអំណោយជាថវិកា អង្ករ មី ម៉ាស និងអាល់កុល ពីលោកហ៊ុន ណេង នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទី តាមរយៈ​លោកឧត្តមសេនីយ៍ សោ សាវឿន មេបញ្ជាការកង​រាជអាវុធហត្ថខេត្តកំពង់ចាម​ ។

លោកឧត្តមសេនីយ៍ សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត
កំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំព្រែកកក់និងសហការីព្រមទាំងគណៈបក្សមូលដ្ឋានឃុំ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋជួបការលំបាកចំនួន៣០គ្រួសារក្នុងឃុំព្រែកកក់ ហេីយបាននាំយកអំណោយ​លោក ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា​ ចុះជួយស្រុក​ស្ទឹងត្រង់ ។

ជួបជាមួយ​បង​ប្អូន​ប្រជាពលរដ្ឋ​នៅពេល​ នោះ​ លោកឧត្ដមសេនីយ៍ ក៏បានផ្ដាំផ្ញើរដាស់តឿនឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងជំរុញការចូលរួមអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ ឲ្យអស់ពីសហគមន៍។

អំណោយប្រគល់ជូនដល់គ្រួសារជួបការលំបាក ក្នុងមួយគ្រួសារទទួលបាន -អង្ករ២៥Kg
-មី០១កេស
-ម៉ាស ១ដុំ
-អាល់កុល១ដប
-ថវិកា១០០,០០០រៀល
ជូនក្រុមការងារឃុំថវិកា ៣០០,០០០រៀល​ ព្រមទាំងម៉ាសនិងអាល់កុលផងដែរ។

ក្រៅពី​នោះ​ លោកបានដោះស្រាយ​សំណើការចំណាយរបស់គណបក្សមូលដ្ឋានឃុំនូវថវិកាចំនួន​១២,៤៥៥,០០០​រៀល​ ។ សរុបត្រូវចំណាយថវិកាសរុបអស់ចំនួន ២១,១៤៦,០០០រៀល៕

...

ដោយ៖  វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print