មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន បានបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាងនិងទីក្រុងប៉េកាំងកាន់តែជិតស្និទ្ធ ឆ្លងផុតរាល់ឧបស័គនិងការញុះញង់ពីខាងក្រៅ។ តាមសារព័ត៌មាន ជាតិកូរ៉េខាងជើង KCNA នៅក្នុងលិខិតផ្ញើទៅកាន់ប្រធានាធិបតីចិនស៊ីជីងពីង ដែលជាការឆ្លើយតបទៅនឹង លិខិតរបស់មេដឹកនាំគីម ជុងអ៊ុន ប្រធានាធិបតីចិនបានជូនពរ ខួប៧៣ឆ្នាំ ថ្ងៃឯករាជ្យជាតិកូរ៉េខាងជើង ។ មេដឹកនាំគីម ជុងអ៊ុនបានបញ្ជាក់ថាទំនាក់ទំនងរវាងកូរ៉េខាងជើងនិងចិនកាន់តែជិតស្និទថែមទៀត ។ នៅក្នុងលិខិតកាលពីថ្ងៃទី ២២ខែកញ្ញា មេដឹកនាំកូរ៉េខាងជើង បានសរសេថា «ខ្ញុំពិតជារីករាយពេលឃើញសាមគ្គីភាព សហប្រតិបត្តិការណ៍រវាងកូរ៉េខាងជើងនិងចិនកាន់តែស្អិតល្មួត ឆ្លងផុតរាល់ឧបស័គ រារាំងពីខាងក្រៅ»។ កូរ៉េខាងជើង បានបង្កើនទំនាក់ទំនងជាមួយប្រទេសជិតខាងដូចជា ចិននិងរុស្ស៊ី ខណៈកិច្ចពិភាក្សាស្តីពីការរំសាយកម្មវិធីបរមាណូ ជាមួយអាមេរិកនៅជាប់គាំងនៅឡើយ។ នៅថ្ងៃទី២៤ខែកញ្ញា លោកស្រី Kim Yo Jong ប្អូនស្រីគីម ជុងអ៊ុនបានបញ្ជាក់ថា សំណើរកន្លងមករបស់ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូនជេអ៊ីនស្តីពី ការបញ្ចប់សង្គ្រាម ឧបទ្វីបកូរ៉េនៅឆ្នាំ១៩៥០-១៩៥៣គឺជា ការលើកឡើងដ៏អស្ចារ្យ៕ដោយ៖ធីរីណា
រូបថត៖TTXVN-VNA.
រូបថត៖Reuters.