ខេត្តសៀមរាប, នៅព្រលប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានសូមកោតសរសើរចំពោះក្រុមការងាររដ្ឋបាលខេត្ត-ក្រុង ក្រុមគ្រួសារសសយក កាកបាទក្រហមកម្ពុជាខេត្ត ដែលបានរួមគ្នាទាំងថ្ងៃ ទាំងយប់ ក្រោមថ្ងៃ ហាលភ្លៀង ក្នុងការចាត់ចែកស្បៀង សម្ភារប្រើប្រាស់ ដែលបានពីការឧបត្ថម្ភរបស់ អ្នកឧកញ៉ា លោក លោកស្រី សប្បុរសជន ជូនដល់រដ្ឋបាលខេត្ត ក្នុងការចែកជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះខាត នៅក្នុងតំបន់បិទខ្ទប់ ។
លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានលើកឡើងថា, សូមថ្លែងអំណរគុណចំពោះការចូលរួម និងចែករំលែកជាមួយគ្នា ក្នុងគ្រាលំបាក ទាំងធនធាន សម្ភារ និងកម្លាំងកាយចិត្ត ។
លោកបន្ត, សូមបងប្អូនមេត្តា អត់ធ្មត់ និងចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីកាត់ផ្តាច់ការចម្លងជំងឺកូវីដ-១៩ និងសង្ឃឹមថាអ្វីៗនឹងល្អដូចដើមវិញឆាប់ៗ។ សូមជូនពរ ពុកម៉ែបងប្អូនទាំងអស់អោយផុតពី គ្រាដ៏លំបាកនេះជាមួយគ្នា សូមអរគុណ។
លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ច្រើនលើកទេសស្លោកថា,#រស់នៅតាមបែបគន្លងថ្មី
#ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក
#៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល
#៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា ៕
ដោយ, សិលា