គ្រោះថ្នាក់រថភ្លើងនៅអាមេរិក ស្លាប់និងរបួសជាង ៥០នាក់

ចែករំលែក៖

បណ្តាញទូរទស្សន៍CNN អាមេរិក បានផ្សាយថា គ្រោះថ្នាក់រថភ្លើងនៅរដ្ឋ Montana កាលពីល្ងាចថ្ងៃទី ១៥ខែកញ្ញា(ពេលវេលាក្នុងតំបន់) បណ្តាលឲ្យមនុស្សស្លាប់៣នាក់ និងរបួសរាប់សិបនាក់។

តាមសារព័ត៌មាន New York Times យ៉ាងហោចណាស់ក៏មានមនុស្ស៥០នាក់រងរបួស និងមនុស្សជាច្រើនទៀតជាប់គាំងនៅក្នុងរថភ្លើង។ កម្លាំងជួយសង្គ្រោះបានទៅកាន់កន្លែងកើតហេតុភ្លាមៗ ក្រោយរថភ្លើង Amtrak ធ្លាក់កងចេញពីផ្លូវក្រឡាប់ ។
អ្នកនាំពាក្យក្រុមហ៊ុនរថភ្លើង Amtrak លោក Jason Abrams បានបញ្ជាក់ថា មានករណីស្លាប់និងរបួសជាច្រើន។ ក្រុមហ៊ុនកំពុងធ្វើការជាមួយមន្ត្រីក្នុងតំបន់ដើម្បីបញ្ចូនអ្នកដំណើរគ្រោះថ្នាក់ទៅកាន់មន្ទីរពេទ្យទាន់ពេលវេលា ក៏ដូចជាជម្លៀសអ្នកដំណើរដែលជាប់គាំងនៅក្នុងរថភ្លើង ។
ហេតុការគ្រោះថ្នាក់កើតឡើងនៅវេលាម៉ោង ៤ល្ងាចថ្ងៃទី២៥ខែកញ្ញា ហើយក្នុងពេលគ្រោះថ្នាក់រថភ្លើង Amtrak មានអ្នកដំណើរសរុប១៤៧នាក់ និងបុគ្គលិក ១៣នាក់។ រថភ្លើងធ្លាក់កងចេញពីផ្លូវ គឺស្ថិតនៅលើកំណាត់ផ្លូវដែក Empire Builder តភ្ជាប់រវាងទីក្រុង Seattle និង ជីកាហ្គោ៕ដោយ៖ធីរីណា

ប្រភពរូបថត៖Fox news.

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print