បុរស​ជា​ជនជាតិ​បរទេស​ម្នាក់​បាន​ផ្ទុះអាវុធ បណ្តាល​ឱ្យរង​របួស​ខ្លួនឯង​​ត្រូវ​ចំ​កំភួនជើង​ខាងស្តាំ

ចែករំលែក៖

ភ្នំពេញ៖៖ បុរស​ជា​ជនជាតិ​បរទេស​ម្នាក់​បាន​ផ្ទុះអាវុធបណ្តាល​ឱ្យរង​របួស​ខ្លួនឯង​មួយ​គ្រាប់​ត្រូវ​ចំ​កំភួនជើង​ខាងស្តាំ ដែលហេតុការណ៍នេះបង្ក​ឱ្យមានការភ្ញាក់ផ្អើលឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២១ ស្ថិត​នៅ​ចំណុច​ទល់មុខ H&Y តាម​បណ្តោយ​ផ្លូវ​លេខ១៥៤ ត្រង់ចំណុច​ផ្សារ​សូ​រិ​យ៉ា​ម៉​ល ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ហើយត្រូវបានសមត្ថកិច្ច ​ទាក់ទង​ហៅ​រថយន្ត​មក​ដឹក​បុរស​រូប​នេះ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត។

បើតាមសម្តី​កម្លាំង​កងរាជអាវុធហត្ថបាន​​ឱ្យដឹង​ថា បុរស​ដែល​បាញ់​ខ្លួនឯង​នោះ​មានឈ្មោះភែរី (perry) អាយុ​៤៦​ឆ្នាំ ជា​ជន​ជាតិ​បរទេស ធ្វើការ​ផ្នែកធនធានមនុស្ស ស្នាក់​នៅ​ម្តុំ​ផ្សារ​ដើម​គ ខណ្ឌទួលគោក ។

បើតាបើតាមសម្តីបុរសដែលបាញ់ខ្លួនឯង

បានឱ្យដឹង​ថា មុនពេលកើតហេតុរូប​គាត់​បាន​ជួបជុំ​មិត្ត​ផឹកស៊ី​នៅ​ផ្សារ​សូ​រិ​យាម៉​ល រហូតដល់​ម៉ោង​២​និង​៥០​នាទី​រំលង​អធ្រាត្រ រូប​គាត់​ក៏​បាន​ចេញពី​ជួបជុំ​មិត្ត រួច​ដើរ​កាត់​ផ្លូវ​លេខ១៥៤ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​កាំភ្លើងខ្លី ពណ៌​ខ្មៅ​លាយ​ទឹកប្រាក់ ម៉ាក​ស៊ុ​យ​រ៉ា​គីមួយ​ដើម គាត់​ក៏​បាន​រើសយក​មក​ដាក់​ចូល​ហោប៉ៅ​ខាងក្រោយ​ខាងស្តាំ ស្រាប់តែ​កាំភ្លើង​នោះ​រៀលកៃ​ត្រូវ​កំភួនជើង​ខ្លួនឯងបណ្តាល​ឱ្យ​រង​របួសធ្ងន់​តែ​ម្តង​។

បើ​សម្តី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​​នេះបាន​ឱ្យដឹង​ថា មុន​ពេល​កើតហេតុគេបានឃើញបុរសរូបនេះមាន​កាបូបស្ពាយ​នៅ​នឹង​ខ្នង និង​មាន​កាំភ្លើង​ខ្លីមួយ​ដើមបាញ់​ឡើង​ទៅ​លើ​មេឃ​១​គ្រាប់ រួច​ហើយទុក​កាំភ្លើង​ក្នុង​ហោប៉ៅ​វិញ។ លុះ​មួយសន្ទុះ​ក្រោយមក កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញបាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ ជនជនជាតិបរទេសរូប​នេះក៏​បាន​លូកដៃ​ចូល​ក្នុងហោប៉ៅ​ដែល​មាន​កាំភ្លើង​នោះស្រាប់តែ​ប៉ះ​កៃ​ផ្ទះត្រូវកំភួនជើង​ខ្លួនឯង​តែ​ម្តង​។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះ​មក​ដល់ រួច​ទាក់ទង​ទៅ​ខាង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ហៅ​រថយន្ត​សា​មុយមក​ដឹក​បុរស​បរទេស​រូប​នេះយក​ទៅ​សង្គ្រោះ​បន្ទាន់​ជា​មុន​សិន រីឯ​កាំភ្លើង​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថដកហូត​យក​ទៅ​រក្សា​ទុក ដើម្បី​​ស្រាវជ្រាវ​នៅ​ពេល​ក្រោយ​៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print