ក្រាលព្រំស្វាគមន៍លោកស្រី Meng Wanzhou ចុះពីយន្តហោះ នាយករដ្ឋមន្ត្រី Justin Trudeau ទៅទទួលជនជាតិកាណាដាពីររូបដោយផ្ទាល់

ចែករំលែក៖

យន្តហោះពិសេសដឹកលោកស្រី Meng Wanzhou អគ្គនាយិកាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនហួវៃ និងជាកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុនបានចូលដល់ប្រទេសចិនកាលពីយប់ថ្ងៃទី២៥ ខែកញ្ញា ក្រោយរយៈពេល ៣ឆ្នាំត្រូវជាប់ឃុំនៅក្នុងប្រទេសកាណាដា។
រូបភាពដែលបានផ្សាយតាមទូរទស្សន៍ CCTV បង្ហាញឱ្យឃើញថា លោកស្រី Meng Wanzhou ស្លៀករ៉ូបពណ៌ក្រហម ហើយមានក្រាលកម្រាលព្រំស្វាគមន៍ការវិលត្រឡប់មកវិញ។ ក្នុងពេលពលរដ្ឋមកទទួលស្វាគមន៍នៅអាកាសយានដ្ឋាន និងជូនបាច់ផ្កាដល់លោកស្រីៗម៉េងបានស្រក់ទឹកភ្នែករំភើបយ៉ាងខ្លាំង។ យន្តហោះបានចុះចតនៅអាកាសយានដ្ឋាន Shenzhen នៅម៉ោង២១និង៥០នាទី(ពេលវេលានៅចិន)។ ពេលឈានជើងចុះដល់ដីចិន លោកស្រីម៉េងបានប្រកាសថា ទីបំផុតខ្ញុំបានវិលមកផ្ទះវិញហើយ។
ពេលចុះពីយន្តហោះលោកស្រីបានលើកដៃទៅកាន់ក្រុមអ្នកមកទទួលប្រមាណ១០០នាក់ ហើយក៏បានថ្លែងសុន្ទរកថាខ្លីមួយ។ ក្នុងពេលមកទទួលលោកស្រី Meng Wanzhou ក៏មានអភិបាលរងខេត្ត Guangdong ផងដែរ ។
លោកស្រី Meng Wanzhou បានថ្លែងអំណរគុណដល់ប្រធានាធិបតីចិន លោកស៊ី ជីនពីង ដែលបានជួយដល់លោកស្រី។ លោកស្រីបានហៅប្រទេសចិនថាជាឆ្អឹងខ្នងរបស់ខ្លួន ដោយលោកស្រីបញ្ជាក់ថា ការទទួលបានសេរីភាព គឺដោយសារតែប្រទេសចិនខ្លាំងក្លា។
ផ្ទុយទៅវិញ ជនជាតិកាណាដាពីររូបដែលចិនបានដោះលែងឱ្យវិលត្រឡប់ទៅកាន់ប្រទេសកាណាដាវិញនោះ ក៏បានទៅដល់ទីក្រុង Calgary នាព្រឹកថ្ងៃទី ២៥ខែកញ្ញា (ពេលវេលាកាណាដា)ផងដែរ ហើយនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau គឺជាអ្នកចេញទៅអាកាសយានដ្ឋានទទួលដោយផ្ទាល់។
ជនជាតិកាណាដាពីររូប គឺលោក Michael Kovrig និងMichael Spavor ពាក់អាវធំ ពាក់ម៉ាស់ ហើយនាយករដ្ឋមន្ត្រី Justin Trudeau បានឱបស្វាគមន៍អ្នកទាំងពីរវិលត្រឡប់មកកាណាដាវិញ៕ដោយ៖ធីរីណា


លោកស្រីMengWanzhou បានថ្លែងសុន្ទរកថាខ្លីមួយបន្ទាប់ពីត្រឡប់ រូបភាព៖CCTV

លោកស្រី Meng Wanzhou ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei ត្រលប់មកផ្ទះវិញបន្ទាប់ពីជាប់ឃុំរយៈពេល ៣ ឆ្នាំនៅប្រទេសកាណាដា។រូបភាព៖ ទីភ្នាក់ងារព័ត៌មានXinhua

...

នាយករដ្ឋមន្រ្តីកាណាដាJustin Trudeau(អាវសខាងឆ្វេង) បានទៅអាកាសយានដ្ឋានដើម្បីស្វាគមន៍លោក Michael Kovrig និងMichael Spavor។  រូបថត៖ Twitter

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print