ក្រុមការងារសម្របសម្រួលប្រត្តិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ អញ្ចេីញចុះត្រួតពិនិត្យទឹកជំនន់និងចែកអំណោយសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ក្នុងក្រុងសិរីសោភ័ណ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ : នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន ទីប្រឹក្សា គ.ជ.គ.ម. លោកអភិបាលខេត្ត និងឧត្តមសេនីយ៍ទោ សេង ធារិនមេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ រួមទាំងមេបញ្ជាការកងកម្លាំងចំរុះ អញ្ចេីញចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់និងចែកអំណោយសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកអ៊ុំ រាត្រីអភិបាលខេត្ត បានបញ្ជាក់ថាស្ថានភាពទឹកនៅតែបន្តហក់ឡើងជាបន្តបន្ទាប់ ក្នុងស្រុក/ក្រុងមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ បណ្តាលឲ្យប៉ះពាល់ ដល់ជីវភាពរនៅប្រចាំថ្ងៃ ផ្ទះសម្បែង និងផលដំណាំមួយចំនួនផងដែរ។ក្នុងនោះដែរនៅថ្ងៃនេះ កម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ ក៏បានចេញទៅកាន់តំបន់មួយចំនួន បំពេញប្រតិបត្តិការ ជួយជញ្ជូនសម្ភារ មនុស្សចាស់ និងកុមារ មួយចំនួនមកកាន់ទីទួលសុវត្ថិភាពផងដែរ ដោយមានការជួយរៀបចំជំរកស្នាក់នៅបណ្តោះអាសន្ន ស្បៀងសង្រ្គោះបន្ទាន់ ពីសំណាក់គណះកម្មការគ្រោះមហន្តរាយខេត្ត និងថ្នាក់ជាតិ។

សូមបញ្ជាក់ថា កងកម្លាំងអន្តរាគមន៏ របស់កងពលតូចថ្មើរជើងលេខ៥១ ក៏កំពុងត្រៀមអន្តរាមន៏រួចជាស្រេច២៤ម៉ោងលើ២៤ម៉ោង ត្រៀមជួយសង្រ្គោះក្នុងពេលចាំបាច់ តាមបទបញ្ជា និងសំណូមពរ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន៕

...

ដោយ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print