អតីតកីឡាករអន្តរជាតិបារាំង Nasri ប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់ត្រឹមវ័យ៣៤ឆ្នាំ

ចែករំលែក៖

លោក Samir Nasri អតីតខ្សែបម្រើជម្រើសជាតិបារាំងបានប្រកាសកាលពីថ្ងៃអាទិត្យថា លោកបានចូលនិវត្តន៍ជាផ្លូវការពីអាជីពបាល់ទាត់បន្ទាប់ពីប្រកួតអាជីពជាកីឡាករដែលបានចាប់ផ្តើមកាលពីឆ្នាំ ២០០៤ ។

លោក Nasri មានវ័យ៣៤ឆ្នាំត្រូវបានធ្វើការព្យួរមិនឲ្យលេងដោយសារការរកឃើញសារធាតុញៀនអស់រយៈពេល១៨ខែចាប់ពីឆ្នាំ២០១៨ ដែលជាផ្នែកមួយដែលគាត់និយាយថា បានផ្លាស់ប្តូររបៀបលេងបាល់ទាត់របស់គាត់ហើយ។

អតីតកីឡាករក្លិប Marseille, Arsenal និង Manchester City ដែលអាជីពរបស់គាត់បានបញ្ចប់កាលពីឆ្នាំមុនបន្ទាប់ពីបានសម្រាករយៈពេលខ្លីនៅក្លិប Anderlecht បាននិយាយថា “វាគ្រាន់តែជាការចាក់វីតាមីន ពីព្រោះខ្ញុំឈឺ” ។

គាត់ស៊ុតបញ្ចូលទីបាន៥គ្រាប់ឱ្យជម្រើសជាតិបារាំង និងបានបង្ហាញខ្លួនចំនួន៤១ដងចន្លោះឆ្នាំ ២០០៧ និងឆ្នាំ២០១៣។ អតីតកីឡាកររូបនេះធ្លាប់លេងឲ្យក្លិបមួយចំនួនដូចជា ក្លិប Marseille ចន្លោះឆ្នាំ២០០៤ដល់២០០៨ រកបាន១១គ្រាប់​ ក្នុងការបង្ហាញខ្លួន១២១ដង។ ក្រោយពីចេញពី Marseille គាត់បានចូលរួមជាមួយក្លិប Arsenal ចន្លោះឆ្នាំ២០០៨ដល់២០១១ រកបាន១៨គ្រាប់ ក្នុងការបង្ហាញខ្លួន៨៦ដង, លេងឲ្យក្លិប Manchester City ចន្លោះឆ្នាំ២០១១ដល់២០១៧ រកបាន១៨គ្រាប់ ក្នុងការបង្ហាញខ្លួន១២៩ដង។

ក្រៅពីក្លិប៣ខាងលើនេះ កីឡាករ Nasri បន្តលេងឲ្យក្លិប Sevilla ដោយខ្ចីជើង១ឆ្នាំគឺឆ្នាំ២០១៦-២០១៧ រកបាន២គ្រាប់ ក្នុងការបង្ហាញខ្លួន២៣ប្រកួត, បន្តលេងឲ្យក្លិបនៅទួរគី Antalyaspor ចន្លោះឆ្នាំ២០១៧ដល់២០១៨ រកបាន២គ្រាប់ ក្នុង៨ប្រកួត។ នៅឆ្នាំ២០១៩ កីឡាកររូបនេះបានត្រឡប់មកទឹកដីអង់គ្លេសវិញ ដោយបានបង្ហាញខ្លួនឲ្យក្លិប West Ham United បាន៥ប្រកួត រួចក៏បន្តទៅលេងនៅក្លិប Anderlecht ដល់ឆ្នាំ២០២០ ដោយបង្ហាញខ្លួនបាន៧ប្រកួត និងរកបាន១គ្រាប់ ហើយក៏ប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់តែម្តង ៕ (រូបភាព ៖ Reuters)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print