អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ដែលបានឧបត្ថម្ភឱសថបុរាណចិនចំនួន ៦,០០០ប្រអប់សម្រាប់ព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងខេត្ត

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា តាំង គួង និងលោកស្រី​ ដែលបានឧបត្ថម្ភឱសថបុរាណចិន LIANHUO QUNGWEN JIAONANG ចំនួន ៦,០០០ប្រអប់ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ដែលមានរោគសញ្ញាដូចជា ផ្តាសាយ ក្អក រលាកបំពង់ក គ្រុនក្តៅ និងឈឺក្បាលជាដើមៗ ពិសេសក្នុងវិធានការប្រយុទ្ធប្រឆាំងបង្ការ ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ។

នាឱកាសនោះ​ លោកអភិបាលខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះលោកឧកញ៉ា តាំង គួង និងលោកស្រី​ជាភរិយា ដែលបាននាំយកឱសថបុរាណចិនមកឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់សម្រាប់ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ហើយសកម្មភាពចែករំលែកនេះសម្រាប់យកមកប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ខេត្តព្រះសីហនុ ។

ជាមួយគ្នានេះ​ លោក​អភិបាលខេត្ត សង្ឃឹម និងជឿជាក់ថា លោកឧកញ៉ា លោក​ លោកស្រី​ និងបងប្អូនសប្បុរសជន បណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងអស់ បន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីឱ្យខេត្តមានលទ្ធភាព និងធនធានក្នុងការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុបន្តទៀត៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print