ទំនាក់ទំនងរវាងចិននិឹងកាណាដា វិវឌ្ឍយ៉ាងណាក្រោយការដោះលែង«ចំណាប់ខ្មាំងនយោបាយ»ប្រទេសទាំងពីរ

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសកាណាដាបានប្រកាសថា ប្រទេសនេះនឹង«បើកភ្នែកធំៗ»មើលពីការរីកចម្រើនក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ក្រោយរយៈពេល២ថ្ងៃដែលរដ្ឋាភិបាល Ottawa បានដោះលែងរាជិនីហួវៃ លោកស្រី ម៉េង វ៉ាន់ស៊ូ ។ ចំណែករដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានដោះលែងជនជាតិកាណាដាពីររូបផងដែរ។ ក្រោយរយៈពេល៣ឆ្នាំឃុំខ្លួននៅក្នុងផ្ទះ កាលពីថ្ងៃទី២៤ខែកញ្ញា កាណាដាបានសម្រេចដោះលែងលោកស្រី ម៉េង វ៉ាន់ស៊ូ ឲ្យមានសេរីភាពវិលត្រឡប់ទៅកាន់ប្រទេសចិនវិញនៅថ្ងៃទី២៦ខែកញ្ញា ។ ក្រោយពេលលោកស្រី ម៉េង វ៉ាន់ស៊ូ ចាកចេញពីទីក្រុង Vanouver ទៅកាន់ប្រទេសចិនវិញ រដ្ឋាភិបាលទីក្រុងប៉េកាំងក៏បានដោះលែង លោក Michael Kovrig និង លោកMichael Spavor ដែលចិនចាប់ខ្លួនកាលពីឆ្នាំ២០១៨ ដោយចោទប្រកាន់ពីបទចារកិច្ច។ សកម្មភាពខាងលើនឹងធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែប្រសើរឡើង ។ មានប្រសាសន៍ទៅកាន់បណ្តាញព័ត៌មានCBC នៅនៅថ្ងៃទី ២៦ខែកញ្ញា រដ្ឋមន្ត្រីការបរទេសកាណាដា លោក Marc Garneau បានបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលកាណាដាកំពុងបន្តវិធីសាស្រ្តបួនជ្រុងឆ្ពោះទៅបង្កើនទំនាក់ទំនងជាមួយប្រទេសចិនរួមមាន «រួមគ្នាដើម្បីស្ថិតស្ថេរ» «ការប្រកួតប្រជែង» «កិច្ចសហប្រតិបត្តិការ” និង “បញ្ហាប្រឈម” ។ លោក Marc Garneau បានបញ្ជាក់ថា កាណាដានឹងប្រកួតប្រជែងជាមួយចិនលើវិស័យពាណិជ្ជកម្ម ប្រឈមមុខដាក់គ្នា ដូចបញ្ហាកោះហុងកុង និងសហប្រតិបត្តិការលើការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ៕ដោយ៖ធីរីណា

រូបថត៖CTV.

...

រូបថត៖Xinhua.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print