ភ្នំពេញ, លោក ឈួន សោភា មេគយចល័តតំបន់៥ ល្បីល្បាញបំផុតក្នុងការបង្ក្រាបឡានរត់ពន្ធ ឡានពាក់ស្លាកលេខ( ខម) ប៉ុន្តែការដឹកជញ្ជូនទំនិញអត់ពន្ធ ឬគ្មានច្បាប់អនុញ្ញាត គាត់ចន្លោះប្រហោងក្នុងការបង្ក្រាប អាចកត្តាសូកប៉ាន់ នៃអំពើពុករលួយ ខណះសមត្ថកិច្ចដទៃចាប់បានម្តងៗ សុទ្ធតែប្រភេទឡានយីឌុប ?
ថ្មីៗនេះមានការបង្ហោះលើបណ្តាញទំនាក់់ទំនងសង្គម facebook ជាច្រើនបានបញ្ចេញជាចំងល់ថា, ហេតុអ្វី លោក ឈួន សោភា មេគយចល័តតំបន់៥ ប្រេីឡានអត់បង់ពន្ធនិង ស្លាកលេខក្លែងក្លាយ ? ចំពោះការពិតឬយ៉ាងណានោះ អាចបន្តតាមដាននូវការពិតទាំងអស់គ្នា ។
នៅលើ facebook មួយបានសរសេរថា, គិតយ៉ាងម៉េច លោក ឈួន សោភា មេគយចល័តតំបន់៥ ប្រេីឡានអត់បង់ពន្ធនិង ស្លាកលេខក្លែងក្លាយបែបនេះ ?
Facebookដដែលបានលើកឡើងថា, ស្លាកលេខ 2AU-6806 ភ្នំពេញ គឺ ជាស្លាកលេខស្របច្បាប់បំពាក់លេីរថយន្ត តូយ៉ូតា ព្រូស ពណ៌ខៀវទឹកប៉ិច មិនមែនបំពាក់លេី រថយន្ត Lexus RX350 ពណ៌ ស ដែលគយចល័តតំបន់៥ កំពុងប្រើប្រាស់ទេ ។
អ្នកលេងfacebook បានបង្កើតជាសំណួរថា, សុំលោក ឈួន សោភា មេត្តាបំភ្លឺផង សូមអរគុណ 🙏។
ពាក់ព័ន្ធករណីនេះ លោក ឈួន សោភា មេគយចល័តតំបន់៥ សំបូររឿងអាស្រូវ អង្គភាព”នគរដ្រេហ្គន”មិនអាចទាក់ទងសុំការបំភ្លឺបានទេ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដោយទូរស័ព្ទរបស់ជាប់រវល់រហូត ឬ (អាចដាក់ ភ្ជាប់ប្រព័ន្ធជាប់រវល់) ។ ដូច្នេះស្លាកលេខ 2AU-6806 ភ្នំពេញ គឺ ជាស្លាកលេខស្របច្បាប់បំពាក់លេីរថយន្ត តូយ៉ូតា ព្រូស ពណ៌ខៀវទឹកប៉ិច មិនមែនបំពាក់លេី រថយន្ត Lexus RX350 ពណ៌ ស ដែលគយចល័តតំបន់៥ កំពុងប្រើប្រាស់ទេ នោះជាការពិតឬយ៉ាងណា មិនទាន់ទទួលបានការបកស្រាយពីលោកនៅឡើយ។
ក្នុងករណីនេះ មេត្តាលោកបណ្ឌិត គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា ពិនិត្យសិក្សាស្រាវជ្រាវពីករណីនេះផង ជៀសវាងប៉ះពាល់ដល់ស្ថាប័នគយ ជាអ្នកអនុវត្តច្បាប់ ហើយទៅជាប្រើប្រាស់ឡានអត់ពន្ធ ពាក់ស្លាកលេខក្លែងនោះ ។ នេះប្រសិនជាការពិតដូចការរិះគន់យ៉ាងព្រោងព្រាតលើបណ្ដាញទំនាក់ទំនងសង្គម facebook ៕
ដោយ, សិលា