ភ្នំពេញ, នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានមានប្រសាសន៍យ៉ាងដូច្នេះថា, តើអ្នកដឹងទេថាកម្ពុជាបានក្លាយជាប្រទេសសមាជិកនៃអង្គការសហប្រជាជាតិនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៥៥? ។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា, ថ្ងៃនេះជាថ្ងៃចុងក្រោយនៃអង្គមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦ (UNGA ៧៦)។ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសុន្ទរកថាតាមរយៈវីដេអូដែលបានថតទុកមុន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបាន បានថ្លែងថា, ជាច្រើនឆ្នាំមកហើយ UNGA នៅតែជាវេទិកាដ៏សំខាន់មួយសម្រាប់មេដឹកនាំពិភពលោក និងតួអង្គពាក់ព័ន្ធដើម្បីជួបប្រាស្រ័យទាក់ទងគ្នា និងលើកឡើងពីបញ្ហាសំខាន់នានា។ ជំងឺរាតត្បាតកូវីដ-១៩ នៅតែជាស្នូលនៃកិច្ចពិភាក្សារបស់យើង។ យ៉ាងណាមិញ យើងមិនត្រូវមើលរំលងបញ្ហាប្រឈមផ្សេងៗទៀត រួមមានសង្គ្រាមបច្ចេកវិទ្យា និងពាណិជ្ជកម្ម ជម្លោះប្រដាប់អាវុធ អំពើភេរវកម្ម និងការប្រែប្រួលអាកាសធាតុ។ល។ កម្ពុជានឹងបន្តបំពេញតួនាទីរបស់យើងឱ្យអស់ពីសមត្ថភាពក្នុងការគាំទ្រ និងពង្រឹងពហុភាគីនិយម ជាពិសេសតាមរយៈអង្គការសហប្រជាជាតិ អាស៊ាន កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងវេទិកាដទៃទៀត ដើម្បីសម្រេចឱ្យបាននូវសន្តិភាព សន្តិសុខ និងវិបុលភាពពិភពលោក។
កម្ពុជាអង្គការសហប្រជាជាតិ អង្គមហាសន្និបាតអង្គការសហប្រជាជាតិ៧៦ 🇰🇭 🇺🇳៕
ដោយ, សុខ ខេមរា